ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ ទីបំផុត​ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ត្រូវបានកងទ័ពដ៏អង់អាចរបស់កម្ពុជាយើងឈរជើងគ្រប់គ្រងទាំងស្រុងហើយ !

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ នៅមុននេះបន្តិចយោងតាមសេចក្តីរាយការណ៍ពីកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិ​ បានបញ្ជាក់ថា នៅពេលនេះបានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំហើយ ដោយកងទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទតាក្របី។

សេចក្ដីរាយការណ៍​ដដែល​ បានគូសបញ្ជាក់ថា​ គិតត្រឹមវេលាម៉ោង​ ១រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុងហើយ។ 

ឥឡូវនេះ ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា៕ដោយ​៖តារា​

 


ចែករំលែក៖