ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជួបបណ្តាអង្គទូត និងសេនានុព័ន្ធយោធាបរទេសទាំងអស់ប្រចាំកម្ពុជា ដើម្បីពន្យល់អំពីស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបបណ្តាអង្គទូត និងសេនានុព័ន្ធយោធាបរទេសទាំងអស់ប្រចាំកម្ពុជា ដើម្បីពន្យល់អំពីស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងសន្និសីទស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា នៅថ្ងៃនេះ លោក ប៉ែន បូណា បានបន្ថែមថា ជំនួបបណ្ដាអង្គទូតនេះ ធ្វើឡើងក្រោមការណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងគោលបំណងពន្យល់ពីដើមចម និងអង្គហេតុនៃការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់យោធាថៃ។

សូមបញ្ជាក់ថា ៖ បើខាងថៃកន្លងទៅ អញ្ជើញបណ្តាអង្គទូត និងសេនានុព័ន្ធយោធាបរទេសទាំងអស់ប្រចាំប្រទេសថៃចំនួន ៤៧ប្រទេស មានតែ ១៧ប្រទេសប៉ុណ្ណោះ ករណីថៃដើរជាន់មីន ។ ចំនួន ៣០ប្រទេសមិនចូលរួម ខណៈដឹងសារជាតិថៃមានចរិកបំពាន និងភូកកុហក ៕

ដោយ ៖ សិលា

 


ចែករំលែក៖