ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការប្រយុទ្ធ នឹង ជំងឺអេដស៍ រាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរ សុខាភិ បាល និងដៃគូពាក់ព័ន្ធបន្ត កិច្ចសហការ ចូលរួមគាំទ្រ រាល់គម្រោង

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការ ប្រយុទ្ធ នឹង ជំងឺអេដស៍ រាជធានី ភ្នំពេញ បានជំរុញឲ្យ មន្ទីរ សុខាភិបាល និងដៃគូពាក់ព័ន្ធបន្ត កិច្ចសហការ ចូលរួមគាំទ្ររាល់គម្រោង ដើម្បី ការពារ ទប់
ស្កាត់ ការ រាលដាល មេរោគអេដស៍ និង ជំងឺអេដស៍ នៅទូទាំងប្រទេស កម្ពុជាក៏ដូចជា រាជធានី ភ្នំពេញ ឲ្យ មាន ប្រសិទ្ធភាព ខ្ពស់ ដើម្បី ឈានទៅ កាត់បន្ថយ និង លុបបំបាត់ ជំងឺ នេះ ទាំង ស្រុក នៅ កម្ពុជា ខណៈដែល សព្វថ្ងៃ នៅ រាជធានី ភ្នំពេញ មាន អ្នក ជំងឺអេដស៍ ចំនួន ៤.០១៥ នាក់ ។

គណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹង ជំងឺអេដស៍ រាជធានីភ្នំពេញ បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំ ជាមួយ ស្ថាប័ន ពាក់ព័ន្ធ កាលពីថ្ងៃទី ២២ ខែកញ្ញា នេះនៅសាលា រាជធានីភ្នំពេញ ដោយមានការចូលរួម ពី លោក ប៊ុន សេរី អភិបាលរង រាជធានី ភ្នំពេញ និង ជាប្រធាន គណៈកម្មាធិការប្រយុទ្ធ នឹង ជំងឺអេដស៍ រាជធានីភ្នំពេញ ។

លោក ប៊ុន សេរី បានបញ្ជាក់ថា៖ ការប្រយុទ្ធ ប្រឆាំងនឹង ជំងឺអេដស៍ នៅគ្រប់លំដាប់ ថ្នាក់ បានទទួលជោគជ័យ ជា បន្តបន្ទាប់ ដែល នាំមក នូវ ការធ្លាក់ចុះ នូវ ការរីក រាលដាល មេរោគ អេដស៍ នៅ កម្ពុជា ។ លោក បន្តថា ប្រជាជន ដែល ប្រឈមមុខខ្ពស់ ចំពោះ ជំងឺ នេះ គឺ ស្ត្រី ធ្វើការ តាម សេវា កម្សាន្ត សប្បាយ បុរស រួមភេទ ជាមួយ បុរស ក្រុម ប ម្លែ ង ភេទ អ្នកប្រើប្រាស់ គ្រឿង ញៀន នៅទូទាំងប្រទេស និង និយាយ ដោយឡែក នៅ រាជធានី ភ្នំពេញ មាន ប្រហែលពី៦០ ទី ៦៥ ភាគរយ ក្នុងស្ថានភាព ផ្ទៃដី ធំ ទូលំទូលាយ ស្មុគស្មាញ និង ប្រជាជន រស់នៅ ច្រើន កុះករ ជិត ពីរ លាន នាក់ ដោយ ក្នុង នោះបាន បន្សល់ទុក នូវ អ្នកជំងឺ អេដស៍ គិត មកដល់ពេលនេះមាន ចំនួន ៤.០១៥ នាក់ ក្នុងនោះ ទទួលបាន ថ្នាំ ARV ( ថ្នាំ ពន្យារ ជីវិត ) ចំនួន ៣.៨៧៤ នាក់ ស្នើ នឹង ៩៦,៤៨ ភាគរយ ។ រីឯ កុមារ ផ្ទុកមេរោគ អេដស៍ មាន ចំនួន ៥៣២ នាក់ និង កុមារកំព្រា ដោយ មេរោគ អេដស៍ ចំនួន ៣.៥១៨ នាក់ ។

លោក ប៊ុន សេរី បាន លើកឡើងថា រាជរដ្ឋាភិបាល កម្ពុជា បានសម្រេច ជាគោលការណ៍ ប្រកបដោយ ការប្តេជ្ញាចិត្ត ខ្ពស់ ក្នុងការ លុបបំបាត់ ជំងឺអេដស៍ តាមរយៈ ការកំណត់ យ៉ាងច្បាស់ នូវ គោលការណ៍ សូន្យ បី គឺ គ្មាន ការឆ្លង ជំងឺអេដស៍ ថ្មី គ្មាន ការរើសអើង ទៅលើ អ្នក ផ្ទុកមេរោគ អេដស៍ និង អ្នក ជំងឺអេដស៍ និង គ្មាន ការស្លាប់ ដោយសារ ជំងឺអេដស៍ នៅត្រឹម ឆ្នាំ ២០១៥ ដោយ ផ្អែកលើ គោលដៅ ៩០,៩០,៩០, នៅ ឆ្នាំ ២០២០ និង គោលដៅ ៩៥,៩៥,៩៥ នៅ ឆ្នាំ ២០២៥ ។

ក្នុងឱកាស នោះដែរ លោក វេជ្ជបណ្ឌិត ងី មាន ហេង ប្រធាន មន្ទីរ សុខាភិបាល រាជធានី ភ្នំពេញ បាន ថ្លែងថា កិច្ចប្រជុំ នេះ បាន បង្ហាញ នូវ វឌ្ឍនភាព ប្រសិទ្ធភាព និង សមិទ្ធផល ដែល ទទួលបាន ពី ការអនុវត្ត គម្រោង ផែនការ សកម្មភាព ជាតិ ទូលំទូលាយ និង ពហុ វិស័យ ឆ្លើយតប ទៅនឹង ការ រាលដាល មេរោគ អេដស៍ និង ជំងឺអេដស៍ ដើម្បី កែលម្អ នូវ ចំំ ណុ ច ខ្វះខាត ។
លោកស្រី សៀង សុវត្ថិ ទេ រី ប្រធាន កម្មវិធី អេដស៍ មន្ទីរ សុខាភិបាល រាជធានី ភ្នំពេញ បាន បញ្ជាក់ថា អ្នកជំងឺ អេដស៍ ក្នុង រាជធានី ភ្នំពេញ ឆ្នាំ ២០១៦ មាន ចំនួន សរុប ចំនួន ៤.០១៥ នាក់ ក្នុងនោះ ស្ត្រី មាន ផ្ទុក ចំនួន ១.៨៧២ នាក់ ។ អ្នកជំងឺ អេដស៍ ដែល ទទួលបាន ថ្នាំ ពន្យារ ៣.៥២៨ នាក់ ក្នុងនោះ ស្ត្រី ទទួលបាន ថ្នាំ ពន្យារ ចំនួន ១.៧៩២ នាក់ ។ កុមារ ទទួល ទទួលផល ប៉ះពាល់ ដោយ សារ មេរោគ អេដស៍ ចំនួន ៤.៨៦១ នាក់ កុមារ មាន ផ្ទុកមេរោគ អេដស៍ ចំនួន ៥៣២ នាក់ កុមារ ទទួលបាន ថ្នាំ ពន្យារ ចំនួន ៥៣២ នាក់ ។

លោកស្រី ក៏បាន លើកឡើង នូវ បញ្ហាលំបាក និង បញ្ហា ប្រឈមមុខ មួយចំនួន ដូចជាការផ្តល់ ថវិកា យឺតយ៉ាវ និង មិន គ្រប់គ្រាន់ សម្រាប់ ដំណើរការ កម្មវិធី ពុំមាន ថវិកា សម្រាប់ ប្រជុំ គណៈកម្មការ អេដស៍ ខណ្ឌ សម្ភារៈ ប្រតិករ មិន គ្រប់គ្រាន់ សម្រាប់ ដំណើរការ កម្មវិធី នៅ រាជធានី ភ្នំពេញ មាន សេវា កម្សាន្ត សប្បាយ ច្រើន ម្ចាស់ សេវា មួយចំនួន ពុំបាន សហ ការណ៍ ល្អ ក្នុងការ អប់រំ ធ្វើតេស្ត ឈាម និង បញ្ជូនមក ពិនិត្យ សុខភាព ស្ត្រី មួយចំនួន ចល័ត លាក់ មុខ មិន មក ទទួល សេវា កម្មវិធី បង្ការ ការចម្លង រោគ ពី ម្តាយ ទៅ កូន ពុំមាន ថវិកា គ្រប់គ្រាន់ សម្រាប់ តាមដាន ទារក ប្រឈម មក ទទួល សេវា អង្គការ ជា ដៃគូរ មួយចំនួន អស់ ថវិកា និង ប្រឈមមុខ នឹង ការ អស់ ថវិកា នៅ ឆ្នាំ ២០១៧ ៕ សំរិត

image8 image7 image6 image5 image3 image2


ចែករំលែក៖