ខេត្តព្រះសីហនុះ ៖ ពលរដ្ឋប្រមាណ ជាង៣០គ្រួសារបាននាំគ្នាតវ៉ាជាមួយអាជ្ញាធរខេត្តព្រះសីហនុដែលបានចុះទៅរុះរើ ខ្ទមនិងផ្ទះរបស់ពួកគាត់ដោយវិធីបិទផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខផ្សារឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បាន ធ្វើឲ្យចរាចរណ៍រថយន្តតូចធំត្រូវកកស្ទះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នេះ។
មន្ត្រីអាជ្ញាធរមូលដ្ឋនបាននិយាយថា នេះជាផែនការគ្រោងទុករបស់ពលរដ្ឋ ដែលប៉ុន្មានថ្ងៃមុននេះបានគំរាមអាជ្ញាធរ ដែនដីថានឹងបិទផ្លូវជាតិលេខ៤នៅពេលណាដែលអាជ្ញាធរកំណត់ព្រំដីអនុក្រឹត្យ ក្បាលឆាយប៉ះលើដីពួកគាត់កំពុងកាន់ កាប់។
មន្រ្តីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ពលរដ្ឋដែលតវ៉ាបិទផ្លូវនោះមានចំនួន ប្រមាណជាង៣០គ្រួសារមកពីតំបន់ក្បាល ឆាយត្រង់ចំណុចអូរអារេ៉វ ក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ប្រភពដដែលបានបន្តថា ពលរដ្ឋទាំងនេះកំពុងដណ្តើមកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅចំណុចខាងលើហើយត្រូវបាន អាជ្ញាធរចុះរុះរើខ្ទម ផ្ទះពួកគាត់ ។
គួរបញ្ជាក់ថារហូតមកដល់ម៉ោង១១ ព្រឹកថ្ងៃដដែលនេះពលរដ្ឋអ្នកតវ៉ាទាំងនោះទទួលបានការសម្របសម្រួលពីអាជ្ញាធរដែនដីក៏យល់ព្រមបើកផ្លូវជាតិលេខ៤ ឲ្យដំណើរការជាធម្មតាវិញ៕ ឆ្លាម សមុទ្រ