ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតួលឿនមិនប្រយ័ត្នជ្រុលបុកខឿនផ្លូវដួលរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទីមន្ទីរពេទ្យ។

ហេតុុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤និង២៤នាទី  ភ្លឺ​ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣  ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល  រាជធានីភ្នំពេញ។ 

ជនរងគ្រោះទី១មានឈ្មោះ ណុប រចនា  ភេទប្រុស  អាយុ២០ឆ្នាំ រងរបួសផ្ទៃមុខ ។ 

ជនរងគ្រោះទី២មានឈ្មោះ ប៉ុក មករា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសផ្ទៃមុខ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញយុវជន២នាក់ជិះម៉ូតូស្កូបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1JU 1366​ ឌុបគ្នាតាមបណមតោយផ្លួវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងលឿនមិនប្រយ័ត្នលុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលអូសបោកនិងថ្នល់រងរបួសទាំង២នាក់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

 


ចែករំលែក៖