ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថស្រុកសន្ទុកឃាត់ខ្លួនតាមដីកាសាលាដំបូងខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់ ត្រូវបានឃាត់ខ្លួនពីបទចែកចាយ និងជួញដូរគ្រឿងញៀន នៅវេលាម៉ោង12និង40នាទី ថ្ងៃទី22 ខែកញ្ញា ឆ្នាំ2016 តាមដីការបស់សាលាដំបូងខេត្តកំពង់ធំ ដែលបានអនុវត្តដីកា ដោយកម្លាំងអាវុធហត្ថស្រុកសន្ទុក នៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ការឃាត់ខ្លួនជនសង្ស័យត្រូវបានធ្វើឡើង តាមដីកាបង្គាប់លោក ឃន សុកល់ប្រធានតុលាការ និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ ពីបទចែកចាយថ្នាំញៀន តាមសុំណុំរឿងព្រហ្មទណ្ឌលេខ 439 ចុះថ្ងៃទី06 ខែមិថុនាឆ្នាំ2016 ដីកាសន្និដ្ឋានបញ្ជួនរឿងអោយស៊ើបសួរលេខ 1374 អក ចុះថ្ងៃទី06 ខែមិថុនា ឆ្នាំ2016 របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ។

តាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ ជា សិលា ហៅខ្លា ភេទប្រុស អាយុ25ឆ្មាំ ទីលំនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្មស្រកសន្ទុក ខេត្តកំពង់ធំ ពិតជាបានជួញដូរ និងចែកចាយថ្នាំញៀនពិតប្រាកដមែន ។

ជនរូបនេះត្រូវបានឃាត់ខ្លួនរួមទាំង វត្ថុតាងមានថ្នាំញៀនមួយកញ្ចប់តូចទូរស័ព្ទដៃពីរគ្រឿង បច្ចុប្បនត្រូវនអាវុធហត្ថស្រុកសន្ទុកកសាងសុំុំណុំរឿង និងបញ្ជូនជនសង្ស័យទៅបញ្ជាការអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការបញ្ជូនទៅតុលាការបន្ត ៕ ប៊ុនរិទ្ធី

img_5926 img_5925 img_5924


ចែករំលែក៖