ព័ត៌មានទាន់ហេតុការណ៍៖

ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ចែករំលែក៖

សៀមរាប ៖ មានករណីអគ្គិភ័យមួយកើតឡើង នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០និង៤០នាទី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ម្ចាស់ផ្ទះឈ្មោះ វ៉ន រ៉េន ភេទស្រី អាយុ៦១ឆ្នាំ ដែលស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតផ្ទះចំនួនមួយខ្នងទាំងស្រុង ដែលមានទំហំ ០៨គុណនឹង០៩ម៉ែត្រ ថ្មក្រោមឈើលើដំបូកប្រក់ក្បឿង រួមទាំងខូចខាតស្រូវអស់១៣ការ៉ុង និងសម្ភារៈប្រើប្រាស់មួយចំនួន ដោយមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើងតែម្តង។

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះដល់ទីតាំងកើតហេតុ និងបានចាត់កម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះ ពន្លត់ អគ្គិភ័យ នេះ ដោយ ប្រើប្រាស់ រថយន្ត ពន្លត់ អ គិ្គ ភ័យ សរុបចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់សរុបអស់ចំនួន ០៤រថយន្ត ក្នុងនោះរួមមាន៖ រថយន្ដពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត, រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត, រថយន្តពន្លតអគ្គិភ័យ នៃកងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង, រថយន្ដពន្លត់អគ្គិភ័យ នៃអាជ្ញាធរជាតិអប្សរា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះឲ្យរលត់ទៅវិញ នៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃខែឆ្នាំដដែរ។

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង៕ដោយះជីណា


ចែករំលែក៖