ខេត្តប៉ៃលិន ៖ បន្ទាប់ពីកាសែត និងទូរទស្សន៍នៅក្នុងស្រុក បានចុះផ្សាយ ព្រោងព្រាត អំពីបញ្ហាដែលភាគីថៃ បានបិទការនាំចូលកសិផលផ្លែស្វាយកែវរមៀតខ្មែរ ទៅលក់ក្នុងប្រទេសរបស់គេ រហូតមានការចរចា រវាងអាជ្ញាធរខេត្តប៉ៃលិន ជាមួយនឹងអាជ្ញាធរខេត្តចាន់បូរី ចំនួនពីរលើក ទើបថៃយល់ព្រមទទួលទិញផ្លែស្វាយឡើងវិញ ។
បន្ទាប់ពីមានការចម្រូងចម្រាស់បានកើតឡើង និងដោះស្រាយរួចរាល់ រហូតមកដល់រសៀ លថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ មានភ្នាក់ងារកាសែត និងទូរទស្សន៍ថៃ ចំនួន៣១ស្ថាប័ន បានចូលមកសម្ភាសន៍ ម្ចាស់ផែស្ងួតយីហោ «ជាង ហ៊ាង» ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីសួរនាំអំពីការនាំចូលទំនិញរបស់គេ មកក្នុងប្រទេសកម្ពុជា ថាតើមានការលំបាក ឬក៏ងាយស្រួល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ភាគីថៃបានបិទការនាំចូលនូវកសិផលផ្លែស្វាយកែវរមៀតរបស់ខ្មែរ ដោយគេអះអាងថា មានសត្វល្អិតនៅក្នុងគ្រាប់ មានបាក់តេរីនៅក្នុងសាច់ និងមានដុះផ្សិតខ្មៅៗផងដែរ ។
ទើបកាលពីថ្ងៃទី១៣ ខែកញ្ញា កន្លង ទៅ ក្រុមអាជីវករ និងប្រជាពលរដ្ឋ ជាង៤០នាក់ ធ្វើដំណើរមកពីខេត្តនានា លើកគ្នាតវ៉ានៅក្នុងបរិវេណមន្ទីរកសិកម្មខេត្តប៉ៃលិន ដើម្បីឱ្យអាជ្ញាធរ និងមន្ទីរកសិកម្មខេត្ត រកដំណោះស្រាយ ។
លុះដល់ថ្ងៃទី១៤ និង១៦ ទើបអាជ្ញាធរខេត្តប៉ៃលិន បានចូលទៅជួបចរចានៅក្នុងទឹកដីថៃ ដោយលើកយកហេតុផលផ្សេងៗ មួយចំនួន ទើបខាងភាគីថៃយល់ព្រំឱ្យខាងខ្មែរនាំផ្លែស្វាយចូល ទៅលក់ដូរក្នុងប្រទេសគេដូចធម្មតា ។ ដូច្នេះហើយ ទើបខាងភ្នាក់ងារកា សែតនិងទូរទស្សន៍ថៃចូលមកសួរនាំខាង ផែស្ងួត ដើម្បីឱ្យដឹងថាការនាំទំនិញរបស់គេចូល មកលក់ដូរក្នុងប្រទេសខ្មែរយើងមានការលំបាកដូចយើងនាំទៅលក់ដូរនៅស្រុកគេឬអត់ ។
បើតាមលោក ឡោ ស៊ុនជាង ជាម្ចាស់ផែស្ងួត បានឱ្យដឹងថា ថៃនាំទំនិញ ចូលមកក្នុ ងប្រទេសកម្ពុជាយើង ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានគ្រប់ប្រភេទ ដូចជាគ្រឿងដែក ស៊ីម៉ង់ និងគ្រឿងឧបភោគបរិភោគ នំចំណី គ្រឿងកំប៉ុង ក្នុង១ខែៗ ដឹកចូលមកក្នុងផែស្ងួតរបស់លោក ចំនួន១៥០០រថយន្តយីឌុប(កង់១០) សន្តោងរ៉ឺម៉ក ហើយគិតជាទឹកប្រាក់ចំនួន៣ពាន់លានបាត(ប្រាក់ថៃ) ។
ប្រភពបន្តទៀ តថា តាំងពីទំនិញថៃដឹកចូលក្នុងផែស្ងួតរបស់លោក ដែលទើបនឹងបង្កើតថ្មីរយៈពេលជាង១ឆ្នាំកន្លងទៅនេះ ពេលខាងមន្រ្តីគយ និងកាំកុងត្រូល ឆែកឆេរមើល អត់ទាន់ឃើញមានទំនិញគេចពន្ធនៅឡើយទេ ។ ម្យ៉ាងវិញទៀត ការនាំចូលទំនិញ ពីប្រទេសថៃ ខាងមន្រ្តីជំ នាញប្រចាំការនៅច្រកទ្វារ គ្រាន់តែពិនិត្យមើលវិក័យបត្រប៉ុណ្ណោះ រហូតមកដល់កន្លែងផែស្ងួត ទើបខាងម្ចាស់ទំនិញ និងមន្រ្តីយើង បើកផ្ទៀងផ្ទាត់គ្នា ជាមួយច្បាប់នាំចូល បើឃើញថា ត្រឹមត្រូវហើយ ទើបអនុញ្ញាតិឱ្យផ្ទេរទំនិញ ដាក់រថយន្តផ្សេង ដឹកឆ្ពោះទៅរាជធានីភ្នំពេ ញ និងខេត្តនានាមួយចំនួនទៀត ។
ចំណែកលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិន បានឱ្យដឹងថា ពេលនេះ ខាងខ្មែរមានការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដឹកចូលមកលក់ដូរនៅក្នុងប្រទេសកម្ពុជាយើង ។ លោកបន្តទៀតថា ការពិនិត្យនេះ គឺធ្វើចំពោះតែទំនិញធំៗ ប៉ុណ្ណ រីឯការដឹកម្ហូបអាហារ ជាលក្ខណៈគ្រួសារ តិចតួចតាមម៉ូតូរ៉ឺម៉កកង់បីនោះ មិនមានការត្រួតពិនិត្យអ្វីឡើយ ។ ម្យ៉ាងវិញទៀត នៅក្នុងផែស្ងួតនេះ ខាងមន្រ្តីកាំកុងត្រូលនិងខាងមន្រ្តីគយ មានការិយាល័យ ដើម្បីពិនិត្យជាប្រចាំទីនោះតែម្តង ។
លើសពីនេះ ការនាំចូលទំនិញរបស់ប្រទេសថៃ មកក្នុងទឹកដីប្រទេសកម្ពុជាច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ថ្ងៃ មិនថារដូវប្រាំង ឬវស្សានោះឡើយ រីឯការនាំចេញរប ស់ខ្មែរយើងវិញ មានតែផលិតផលកសិកម្មក្នុងស្រុក តាមរដូវកាលប៉ុណ្ណោះ ហើយបើគិតទៅមានតិចតួចបំផុត ហើយថែមទាំងត្រូវគេបន្ថោកតម្លៃទៀតផង ៕ ស សារ៉េត