ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ក់ ហុងផ្តាល់ជួននៅថវិកាចំនួន៤០០០០០រៀលដល់មន្ត្រីនគរបាលដែលបង្ក្រាបបានបទល្មើស

ចែករំលែក៖

ភ្នំពេញ៖  លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ការផ្តាល់ជួននៅថវិកាចំនួន៤០០០០០រៀលនេះ គឺដើម្បីលើកទឹកចិត្តដល់កងកំលាំងរបស់លោក ដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើស ក្នុងខណ្ឌនិងបន្តខិតខំបង្ក្រាបជាបន្តទៀត ។

ក្នុងនោះដែរ លោកអធិការ ក៍បានប្រគល់ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច នៅវេលាម៉ោង ២១និង៥០នាទី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ នាពេលកន្លងមក អោយទៅម្ចាស់ដើវិញ  ហើយម្ចាស់ម៉ូតូ ក៍បានថ្លែងអំណរគុណដល់លោកអធិការខណ្ឌ និងកំលាំងសមត្ថកិច្ច ដែលបានជួយចាប់ជនសង្ស័យ និងប្រគល់ម៉ូតូជួនរូបគាត់ផងដែរ ។

គួររំលឹកថា កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី ២២ កញ្ញា ២០១៦ នៅចំណុចស្តុបកែងហាងភីហ្សា ខមភីនី ផ្លូវកម្ពុជាក្រោយ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកហើយក៍បញ្ជួនមកប៉ុស្តិ៍ទឹកថ្លាវិញ ។

ជនសង្ស័យខាងលើ មានឈ្មោះ ស៊ុម ផាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំរ៉ារថភ្លើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ម្ចាស់ម៉ូតូ មានឈ្មោះ ឃឿង ចំរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅបុរីពិភពថ្មី ផ្សាឈូកមាស សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

ចំណែកម៉ូតូ ដែលជនសង្ស័យលួចយកទៅនោះម៉ាក MSX ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ1FF-1657 មានបំពាក់ GPS រហូតដល់ វេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ទើបឈានដល់ការឃាត់ខ្លួន២នាក់ បន្ថែមទៀត ទី១មាន ឈ្មោះ ម៉េត សុខា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាពលករ ស្នាក់នៅបន្ទប់ជួល ទីតាំឃាត់ខ្លួន ទី២ឈ្មោះ ជ្រុន សំណាង ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរពលករ ស្នាក់នៅបន្ទប់ជួល កន្លែងឃាត់ខ្លួន ទាំង២នាក់នេះ មានស្រុកកំណើត ភូមិកោះទាវ ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យ ដែលសមត្ថកិច្ចឃាត់មុនដំបូងឈ្មោះ ណេត ផាត ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់ម្តុំរ៉ារថភ្លើង ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ៕ តុង សីហា

 

5 1 2 3 4


ចែករំលែក៖