ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាថៅកែផែស្ងួត អូលែរ និងមានងារជា ឧកញ៉ា ដោយសារតែផ្លូវស្ទះចរាចរណ៍ខ្លាំង ពេកបានដកកាំភ្លើងខ្លីបាញ់មេឃ១គ្រាប់ ទុកជាការគំរាមដល់ប្រជាពលរដ្ឋនៅតាម ដងផ្លូវឲ្យបើកផ្លូវពេលដែលបុគ្គលិកសន្តិ សុខដឹកគាត់តាមម៉ូតូ។
ហេតុការណ៍បាញ់បោះស៊េរីនេះបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងកើតរបងវិទ្យាល័យ ហ៊ុនសែនជម្ពូវ័ន ភូមិថ្នល់បំបែក សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ។
បុរសជាឧកញ៉ាដែលមានកាំភ្លើងបាញ់ បោះស៊េរី មានឈ្មោះ អ៊ា ចន្ថា អាយុ៣១ឆ្នាំ ជាម្ចាស់ផែស្ងួត អូលែរ មានទីលំនៅក្នុងបុរី លឹមឈាងហាក់ ចោមចៅ។ ដោយឡែក បុរសជាអ្នកឌុបឧកញ៉ាខាងលើមានឈ្មោះ ព្រីម គីម អាយុ៣៥ឆ្នាំ មានមុខងារជាសន្តិ សុខ(អង្គរក្ស)ផែស្ងួត អូលែរ ស្នាក់នៅក្នុង ផែ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅ កន្លែងកើតហេតុបានឲ្យដឹងថា នៅមុន ពេលឧកញ៉ាបាញ់បោះនោះគឺនៅផ្លូវជាតិ លេខ៤កំពុងតែស្ទះចរាចរណ៍ណែនតាន់ តាប់រាប់ម៉ោង ហើយសមត្ថកិច្ចកំពុងតែ សម្រួលចរាចរណ៍ធ្វើឲ្យលោកឧកញ៉ាជិះ រថយន្តទៅផ្ទះមិនបានក៏ទូរស័ព្ទឲ្យសន្តិ សុខមកឌុបតាមម៉ូតូទៅផ្ទះ។ ខណៈមក ដល់ចំណុចមុខផ្ទះប្រជាពលរដ្ឋខាងកើតជាប់របងវិទ្យាល័យហ៊ុនសែនជម្ពូវ័នគាប់ជួន មានរថយន្តជាច្រើនគ្រឿងចតនៅតាមអម ដងផ្លូវផងនោះធ្វើឲ្យលោកឧកញ៉ាពិបាកធ្វើដំណើរទៅមុខមិនរួចក៏បានស្រែកខ្លាំង ថា “ដោយសារតែពួកអាម្ចាស់រថយន្តម៉ែវាហ្នឹងចតចឹងបានផ្លូវវាស្ទះម្លឹងៗ”។ និយាយ ចប់សឹងមិនទាន់ លោកឧកញ៉ាក៏បានដក កាំភ្លើងខ្លីពី ចង្កេះបាញ់មេឃ១គ្រាប់ស្រាយ កំហឹងរួចបានជិះម៉ូតូចេញទៅផ្ទះបាត់ ទៅ។
ក្រោយពេលកើតហេតុសន្តិសុខដែល ឌុបឧកញ៉ាបានត្រឡប់មកវិញ ហើយប្រជា ពលរដ្ឋចំណាំមុខក៏បានរាយការណ៍ទៅ សមត្ថកិច្ចដែលកំពុងសម្រួលចរាចរណ៍ផ្លូវ កុំឲ្យកកស្ទះ ដេញឃាត់បានរួចយកទៅសួរ នាំនៅប៉ុស្តិ៍នគរបាលចោមចៅ និងបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍ សែនជ័យ ដើម្បីកោះហៅឧកញ៉ាបាញ់ បោះសេរីមកដោះស្រាយតាមនីតិវិធី៕ សុខាសែនជ័យ