ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីយីងឡាក់ «បញ្ឆេះ»ឲ្យមាន «សង្គ្រាមថ្មី»កើតឡើងនៅក្នុងប្រទេសថៃ

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើដល់នាយករដ្ឋមន្ត្រីប្រយុទ្ធចាន់ អូចា បើកការស្រាវជ្រាវ ពីបទពុករលួយទៅលើប្អូនប្រុសរបស់លោក។ នេះជាសកម្មភាពថ្មីបំផុតរបស់លោកស្រីយីងឡាក់ ដើម្បីទាមទារតម្លាភាព។ ប្អូនប្រុសលោកប្រាយុទ្ធ ចាន់អូចា ឈ្មោះ Preecha chan o cha ជា រដ្ឋលេខាធិការក្រសួងការពារជាតិ ។

សំណើខាងលើរបស់លោកស្រី យីងឡាក់ បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី កាលពីថ្ងៃទី២៥ ខែកញ្ញា ក្រោយពេលនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចានអូចា និយាយថា រដ្ឋាភិបាលមិនបានដាក់គំនាបទៅលើអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ឡើយគឺធ្វើទៅតាមច្បាប់តែប៉ុណ្ណោះ ដើម្បីទាមទារឲ្យលោកស្រីសង ពីការខាតបង់រាប់ពាន់លានដុល្លារ លើកម្មវិធីជំនួយតម្លៃស្រូវអង្កតែប៉ុណ្ណោះ ។

លោកស្រីយីងឡាក់ បានសរសេរនៅលើ បណ្តាញហ្វេសប៊ុកថា «ដោយសារតែនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ធ្វើសកម្មភាពទៅតាមផ្លូវច្បាប់ប្រឆាំងខ្ញុំ មិនមែនជាការដាក់គំនាបឡើយ ដូច្នេះទើបខ្ញុំស្នើ ឲ្យមានការស្រាវជ្រាវពីបទពុករលួយដល់ប្អូនប្រុសលោក និង អ្នកជិតស្និទ្ធជាមួយលោក ។ ច្បាប់គឺសម្រាប់មនុស្សគ្រប់រូប មិនមែនសំដៅតែរូបខ្ញុំម្នាក់ប៉ុណ្ណោះទេ » ។

ការប្រកាសខាងលើរបស់លោកស្រី បានផ្តោតទៅលើ ការចោទប្រកាន់ ប្អូនប្រុសនាយករដ្ឋមន្ត្រីប្រាយុទ្ធ គឺលោក Preecha ដែលបានជួយដល់កូនប្រុសរបស់ខ្លួនទទួលបានគម្រោងចំនួន៧ នៅក្នុងកងពលលេខ៣ ចាប់ពីខែធ្នូ ឆ្នាំ២០១៤ ដល់ខែមេសាឆ្នាំ២០១៦ ដែលមានតម្លៃជិត៣លានដុល្លារ ។

កន្លងមក លោក Manas Jamveha អគ្គនាយកមជ្ឈមណ្ឌុលស្រាវជ្រាវគ្រប់គ្រងជាតិបានស្នើ ផាកពិន័យលោកស្រីយីងឡាក់ជាង១ពាន់លានដល្លារ ដែលធ្វើឲ្យខាតបង់ដល់កម្មវីធិទិញស្រូវ ៕ ម៉ែវ សាធី
image-20150126-24515-sm2g9h

Prayuth Chan-ocha,

 


ចែករំលែក៖