ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅអធិការវត្តទួលសន្តិវ័នផ្តល់ទេយ្យទាន ដល់ប្រជាពលរដ្ឋដែលយកកូនមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ ៖ មិនមែនជាលើកទី១នោះទេ បើតាមថេរដិការបស់ព្រះកុលរក្ខិតោ ហ៊ួន កុសល ព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័ន ហៅទួលអស់លោកថា ការចែកទានដល់ ប្រជាពលរដ្ឋនាពេលនេះជាលើកទីបីហើយ សម្រាប់វត្តទួលអស់លោកដែលផ្តល់ជូន បងប្អូនប្រជាពលរដ្ឋដែលយកកូនចៅ ឬក៏ក្មួយមកសម្រាកនិងព្យាបាលនៅក្នុងមន្ទីរ ពេទ្យគន្ធបុប្ផាដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ទេយ្យទានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលរៀបចំវេចខ្ចប់យ៉ាងស្អាតហើយថែម ទាំងមានអនាម័យទៀតផងនោះបានយក ទៅផ្តល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋ ពិតៗដែលក្នុងនោះមានចំនួនជាង៤០០ កញ្ចប់ ។

ព្រះកុលរក្ខិតោ ហ៊ួន កុសល ព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័នហៅវត្តទួលអស់លោកមានថេរដិកាបន្តថា មិនមែនតែ ផ្តល់ជូនដល់បងប្អូនយកកូនចៅមកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានោះទេនៅក្នុងទីតាំងវត្តបានរៀបចំឲ្យក្មេងៗក៏ដូចជា
ចាស់ៗហូបចុកបានគ្រប់ៗគ្នាដោយមិន ប្រកាន់អ្វីនោះឡើយ។

ទេយ្យទានទាំងអស់ខាងលើនេះគឺបាន មកពីពុទ្ធបរិស័ទជិតឆ្ងាយដែលយកមក ប្រគេនជូនដល់ព្រះសង្ឃឧទ្ទិសកុសល្យ ដល់បុព្វការីជន ញាតការទាំង៧សន្តាន ដែលបានចែកឋានទៅលោកខាងមុខទៅ ហើយនោះហើយពេលដែលព្រះសង្ឃបាន ឲ្យពររួចឆាន់នូវម្ហូបអាហារ បង្អែម ដែល ពុទ្ធបរិស័ទយកមកប្រគេននោះមិនអស់ ក៏បានបង្វែរអាហារទាំងនោះជូនទៅដល់ ប្រជាពលរដ្ឋក្រីក្រ និងជួបការខ្វះខាត ។

ព្រះកុលរក្ខិតោ ហ៊ួន កុសល ព្រះចៅអធិការស្តីទីវត្តទួលសន្តិវ័នបានបញ្ជាក់ទៀត ថា ក្នុងនាមអាត្មានឹងបន្តធ្វើកិច្ចការនេះទៀតដើម្បីចែកបុណ្យកុសលដល់បងប្អូន ទាំងអស់៕ អរុណរះ

5 1 2 3 4


ចែករំលែក៖