ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង១០០លាននាក់ទស្សនាការ«ប្រដាល់» រវាងលោកដូណាល ត្រាំ នឹងលោកស្រីហ៊ីលឡារី គ្លីនតុន

ចែករំលែក៖

ការតតាំងសម្តីផ្ទាល់មុខគ្នាដំបូងបង្អស់របស់បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូប គឺលោកស្រីហ៊ីឡារី គ្លីនតុន នឹងលោកដូណាល ត្រាំ ទាក់ទាញពលរដ្ឋជាច្រើននៅជុំវិញពិភពលោក ហើយមានពលរដ្ឋប្រមាណជាង១០០លាននាក់ទស្សនាផ្ទាល់ការប្រកួតប្រជែងនោះ។

នៅក្នុងការ «ប្រដាល់»នោះ មានមនុស្សតែ៣នាក់ប៉ុណ្ណោះ គឺបេក្ខភាពទាំងពីរូប និង អ្នកដឹកនាំកម្មវិធី របស់បណ្តាញព័ត៌មាន NBC លោក Lester Holt ជាអ្នកសួរនៅសំនួរសំខាន់ៗ ដល់បេក្ខភាពទាំងពីររូប ។ កម្មវិធីខាងលើធ្វើឡើងនៅមហាវិទ្យាល័យ Hofstra ក្នុងទីក្រុងញ៉ូវយ៉ក។

ការប្រឈមមុខដាក់គ្នាដោយសម្តី និងគោលនយោបាយបែបនេះ គឺជាទម្លាប់ មិនមែនជាច្បាប់ចែងក្នុងរដ្ឋធម្មនុញ្ញ ឬច្បាប់បោះឆ្នោតទេ ដែលបេក្ខជនប្រធានាធិបតី ត្រូវឡើងមកជជែកដេញដោលគ្នា មួយទល់នឹងមួយ ចំនួនបីដង នៅមុនពេលបោះឆ្នោតប្រធានាធិបតីខិតជិតចូលមកដល់ ។ បេក្ខជនអនុប្រធានាធិបតី ត្រូវជួបជជែកដេញដោលគ្នាម្តង ។ ប៉ុន្តែការតស៊ូមតិលើកដំបូងនេះ បានទទួលការចាប់អារម្មណ៍ ដូចថ្ងៃបោះឆ្នោត ដែលពលរដ្ឋអាមេរិករង់ចាំតាមដានថា តើនរណានឹងក្លាយជាប្រធានាធិបតីយ៉ាងដូច្នោះ ។

លោកស្រី គ្លីនតុន គឺជាឥស្សរជននយោបាយ មានបទពិសោធន៍ពេញខ្លួនក្តាប់ណែនសំណុំរឿងជាតិនិងអន្តរជាតិ និងធ្លាប់ឆ្លងកាត់វិញ្ញាសាតស៊ូមតិញយដង នៅថ្ងៃនេះ ត្រូវប្រឈមមុខ មួយទល់នឹងមួយ នឹងលោកដូណាល់ ត្រាំ ជាគូប្រជែងដែលពិបាកមើលធ្លុះ គ្មានបទពិសោធន៍នយោបាយស្គាល់សំនុំរឿងមិនសូវច្បាស់ ចូលចិត្តសម្ញែងឬកជាតារាច្រើនជាងភាពជាអ្នកកាន់ការ ។ គឺពិតជាវិញ្ញាសាមួយដ៏ស្មុគស្មាញមួយ ។

លោក Lester Holt បានជ្រើសរើសប្រធានបទ៣ សម្រាប់លើកមកឲ្យបេក្ខភាពទាំងពីររូប ជជេែដេញដោលគ្នា ក្នុងនោះមាន ទិសដៅធ្វើដំណើររបស់អាមេរិក , វិថីឆ្ពោះទៅកាន់ភាពរីកចម្រើន ត្រចះត្រចង់ និង ការរក្សាសន្តិសុខ ។

សំណួរទីមួយដែលលោក Lester Holt បានលើកឡើងនោះ គឺ ហេតុអ្វីបានជាលោក លោកស្រី គឺជាជម្រើសល្អជាង គូប្រជែង ក្នុងការបង្កើនការងារធ្វើជួយដល់ពលរដ្ឋអាមេរិកទទួលបានប្រាក់ចំណូលបន្ថែម? លោកស្រីហ៊ីលឡារី បានឆ្លើយមុន ដោយលោកស្រីចាប់ផ្តើម ជាដំបូង គឺត្រូវតែមានតម្លាភាពភេទ ការឈប់សម្រាក់ដោយមានបញ្ហាក្នុងគ្រួសារ ត្រូវបានផ្តល់ប្រាក់បៀវត្សរ៍ ។ ក្រោយមក ភាគីទាំងពីរ ក៏បានចាប់ផ្តើម ជជេែ ដេញដោលគ្នាលើគម្រោងធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចអាមេរិកកើនឡើង ។

នៅក្នុងការជជែកនោះ លោកដូណាល ត្រាំ បានលើកឡើងថា ដល់ពេលដែលអាមេរិកត្រូវការប្រធានាធិបតី ដែលមានការយល់ដឹងពីលុយកាក់បានច្រើន ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានជជែកដេញដោលពីកម្មវិធីបរមាណូ និងសង្គ្រាមវាយប្រហារទៅលើក្រុមអិស្លាម IS ផងដែរ ។

ការដេញដោលមួយទល់មួយ នៅលើឆាក មានសារសំខាន់យ៉ាងខ្លាំង សម្រាប់ពលរដ្ឋអាមេរិក នៅក្នុងការសម្រេចជ្រើសរើស ពេលបោះឆ្នោតនាថ្ងៃតីទី៨ ខែវិច្ឆិកា ដោយបេក្ខភាពទាំងពីរ ត្រូវបញ្ចេញចំណេះដឹង និងបទពិសោធន៍ ក្នុងការដឹកនាំអាមេរិក ។ បើបេក្ខភាពណាមានចំណុចខ្យោយ ទុកឲ្យគូប្រជែងវាយប្រហារបាននោះ ជារឿងមួយដ៏លំបាក់ក្នុងការក្លាយជាប្រធានាធបិតីអាមេរិកផងដែរ ។ ប្រធានាធិបតី គឺត្រូវតែមានភាពឆ្លាតវ័យជាងគេ យល់ដឹងខ្ពសពីស្ថានភាពនយោបាយអាមេរិក និងពិភពលោកទាំងមូល ៕ ម៉ែវ សាធី

 

zing_tranh_luan_my_6 zing_bac_kinh zing_my2_1 zing_my_2 zing_my_4_1 zing_my__10


ចែករំលែក៖