ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការបរទេស នឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ( UNGA)

ចែករំលែក៖

ភ្នំពេញ ៖ តាមការគ្រោងទុក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ( UNGA)ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥នៅទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក ៕

ដោយ ៖ សិលា


ចែករំលែក៖