ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងមានសិទ្ធិអាទិភាពធ្វើចរាចរណ៍ក្បួនយានយន្ត

ចែករំលែក៖

ភ្នំពេញ ៖ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងមានសិទ្ធិអាទិភាពធ្វើចរាចរណ៍ចំពោះ ក្បួនយានយន្តដូចតទៅ៖

ក-ក្បួនយានយន្តហែអមថា្នក់ដឹកនាំជាន់ខ្ពស់ :

-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែអមព្រះទីនាំងព្រះមហាវីរក្សត្រ ព្រះវររាជបិតា និង សម្តេចព្រះមហាក្សត្រីយ៍ ព្រះរាជវរមាតាជាតិខ្មែរ

-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែអមព្រះទីនាំងព្រះករុណា ព្រះមហាក្សត្រ

-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែអមរថយន្តប្រធានព្រឹទ្ធសភា

-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែអមរថយន្តប្រធានរដ្ឋសភា

-ក្បួនយានយន្តនគរបាល ឬកងរាជអាវុធហត្ថ ហែអមរថយន្តនាយករដ្ឋមន្ត្រី 

ខ-ក្បួនយានយន្តហែអមគណៈប្រតិភូផ្លូវការអន្តរជាតិ :

ក្បួនយានយន្តនគរបាល ឬ កងរាជអាវុធហត្ថ ហែអមប្រតិភូផ្លូវការអន្តរជាតិ ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើង

ទៅ និងថា្នក់ប្រហាក់ប្រហែល តាមសំណើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

គ-យានយន្តបំពេញភារកិច្ចពិសេស

-ក្បួនយានយន្តរបស់កងកម្លាំងនគរបាល

-ក្បួនយានយន្តរបស់កងទ័ព និងកងរាជអាវុធហត្ថ

-យានយន្តពន្លត់អគ្គិភ័យ

-យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ

មាត្រា៥ ចំពោះយានយន្តដូចបានចែងក្នុង មាត្រា ៤ ចំណុច គ . ក្នុងករណីមិនបំពេញភារកិច្ចពិសេសសង្គ្រោះ គ្មានសិទ្ធិប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ឡើយ។ 

ក្នុងករណីបំពាន ត្រូវវិនិច្ឆ័យតាមច្បាប់ជាធរមាន៕

ដោយ ៖ សិលា


ចែករំលែក៖