យ៉ាងហោចណាសក៏មានមនុស្ស៤នាក់ រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយកាលពីថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុង Malmo ប្រទេសស៊ុយអែត។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់ឮសូរកាំភ្លើងផ្ទុះប្រមាណ២០ លើក។ ចំណែកប៉ូលិសវិញបានប្រកាសថា ជនដៃដល់មិនទាន់ចាប់ខ្លួនបាននៅឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ ជិះរថយន្តហើយបើកទ្វារបាញ់ប្រហារទៅលើហ្វូងមនុស្សដែលកំពុងតែទស្សនាការប្រកួតបាលទាត់។ ចំណែកសារព័ត៌មាន Expressen ផ្សាយថា ខ្មាន់កាំភ្លើងបានជិះ ម៉ូតូដេញបាញ់រថយន្តមួយគ្រឿង ស្ថិតនៅ ខណ្ឌ Helenholm ភាគខាងលិចទីក្រុង Malmo ។
ប៉ូលិសបានបញ្ជាក់ថា ពិតជាមានករណី បាញ់ប្រហារកើតឡើងប្រាកដមែនបណ្តាល ឲ្យមនុស្ស៤នាក់រងរបួសក្នុងនោះមានម្នាក់រងរបួសធ្ងន់។ អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងម៉ាល់ម៉ូលោក Ewa Gun Wesford បានឲ្យដឹងថា «យើងកំពុងតែធ្វើប្រតិបត្តិការស្រាវជ្រាវ និងតាមចាប់ជនដៃដល់។
សារព័ត៌មាន Expressen បានផ្សាយថា ក្រោយការបាញ់ប្រហារខាងលើក៏មានការផ្ទុះមួយទៀតកើតឡើងក្រោយពីរម៉ោងមាន ចម្ងាយពីកន្លែងបាញ់ប្រហារមួយគីឡូម៉ែត្រ។ នៅពេលនេះប៉ូលិសកំពុងស្រាវជ្រាវថា តើករណីបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកនោះមានជាប់ពាក់ព័ន្ធគ្នាដែរឬទេ?
ម៉ាល់ម៉ូជាទីក្រុងធំទី៣របស់ប្រទេស ស៊ុយអែតត្រូវទទួលរងនូវអំពើហិង្សាចាប់តាំងពីខែមករា ឆ្នាំ២០១៦មក មានរថយន្តជាង៧០គ្រឿងត្រូវបានដុតបំផ្លាញ។ នៅ ពេលដែលអំពើហិង្សាកាន់តែកើនឡើង ប៉ូលិសបានបង្កើតតំបន់ហាមឃាត់នៅ ទីក្រុងជាច្រើនទូទាំងប្រទេស។ ក្នុងពេលជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតបានផ្សាយថា ប៉ូលិសកំពុងប្រឈមនឹងបញ្ហាវិបត្តិកាន់តែធ្ងន់ធ្ងរពេលដែលមធ្យម ក្នុងមួយថ្ងៃមានមន្ត្រី៣រូបបានចុះចេញពី តំណែង។
ក្នុងពេលជាមួយគ្នានោះមានករណី បាញ់ប្រហារបណ្តាលឲ្យស្លាប់ម្នាក់របួស៥នាក់នៅជិតមហាវិទ្យាល័យ Illionois រដ្ឋ illinois សហរដ្ឋអាមេរិក។ ការបាញ់ប្រហារ ដំបូងកើតឡើងនៅវេលាម៉ោង១២និង៣០នាទីម៉ោងក្នុងតំបន់។ មូលហេតុនៃការបាញ់ ប្រហារកើតឡើងដោយសារតែការឈ្លោះប្រកែកគ្នានៅក្នុងពិធីជប់លៀង។ការបាញ់ប្រហារនោះបណ្តាលអ្នកធ្វើដំណើរតាមផ្លូវ៣នាក់រងរបួស និងម្នាក់ស្លាប់ រីឯម្នាក់ ទៀតរងរបួសដោយសាររថយន្តបុកពេលព្យាយាមរតចេញពីកន្លែងបាញ់ប្រហារ៕ ម៉ែវ សាធី