ព័ត៌មានទាន់ហេតុការណ៍៖

លោកឌុល គឿន នាំយកអង្ករ៥តោនចែកជូនប្រជាពលរដ្ឋក្រីក្រនៅស្រកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកៀនស្វាយ បាននាំយកអំណោយអង្ករជាង៥តោន និងថវិកា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកកៀនស្វាយ ។

លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានប្រាប់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ មានចំនួន២០០គ្រួសារ ក្នុង១គ្រសារៗ ទទួលបានអង្ករ២៥គីឡូក្រាម និងថវិកា១ម៉ឺនរៀល ។

សកម្មភាពមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកកៀនស្វាយបានធ្វើឡើង ជាបន្តបន្ទាប់ ដើម្បីសម្រាលការលំបានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ជួបជាមួយប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកកៀនស្វាយ លោកឌុល គឿន បានមតិសំណេះសំណាល និងផ្តាំផ្ញើអោយបងប្អូនត្រូវចេះស្រលាញ់រាប់អានគ្នាកុំប្រកាន់និន្នាការនយោបាយ ត្រូវខិតខំរកស៊ីទទួលទានដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ តែសូមបងប្អូនត្រូវគិតថា មានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលនៅជិតប្រជាជន បំរើប្រជាជន យកចិត្តទុកដាក់ជាមួយប្រជាជន ជាពិសេសបានដឹកនាំប្រទេសជាតិតាំងបាតដៃទទេរហូតទទួលបានសន្តិភាព និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ ។

ចំណែកគណបក្សផ្សេងបានត្រឹមតែថា សន្យាចោលៗ និយាយអោយខ្លី គឺបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយ ដូច្នេះចាប់ពីពេលនេះទៅសូមបងប្អូនត្រូវធ្វើការពិចារណាអោយបានច្បាស់លាស់មុននិងសម្រេចចិត្តបោះឆ្នោតអោយគណបក្សនយោបាយ គ្មានគណបក្សណាជួយបងប្អូនកូនក្មួយក្រៅពីគណបក្សប្រជាជននោះឡើយ ចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ចំណែកក្រុមការងារនិងអាជ្ញាធរមូលដ្ឋានគឺជាអ្នកបំរើប្រជាពលរដ្ឋ ។

ជាមួយគ្នានេះដែរឯកឧត្តមបានផ្តាំផ្ញើកុំជឿតាមការញុះញង់អូសទាញអោយទៅធ្វើបាតុកម្មខុសច្បាប់ ព្រោះសកម្មភាពនេះ ធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម និងស្ថេរភាពនយោបាយ ហើយប្រមុខរាជរដ្ឋាភិបាល ក៏មិនអនុញ្ញាតអោយធ្វើដែរ ៕ សណ្តោស

sondossss-7

 

sondossss-8 sondossss-1 sondossss-2 sondossss-3 sondossss-4 sondossss-5 sondossss-6


ចែករំលែក៖