ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់មន្ទីរពេទ្យខេត្តស្វាយរៀងជាង១០០នាក់ផ្ទុះកូដកម្ម រឿងបើកប្រាក់ខែពាក់កណ្ដាល មុនភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តស្វាយរៀងៈ កម្មករធ្វើសំណង់មន្ទីរពេទ្យខេត្តស្វាយរៀង ជាង១០០នាក់ បានផ្ទុះកូដកម្មទារបើកប្រាក់ខែ ខណៈដែលល្រុមហ៊ុនទទួលម៉ៅការ សន្យាបើកប្រាកខែពាក់កណ្ដាលដល់កម្មករ មុនថ្ងៃភ្ជុំបិណ្ឌ ប៉ុន្តែមិបឃើញមក ។ ការផ្ទុះការតវ៉ានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅបរិវេណមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។

បើតាមកម្មករម្នាក់បានអោយដឹងថា ពួកគាត់បានប្រមូលម្ដុំគ្នា ដើម្បីទាមទារប្រាក់ខែពាក់កណ្ដាល តាមការសន្យារបស់អ្នកម៉ៅការសំណង់បន្តពីក្រុមហ៊ុនជប៉ុនថា នឹងបើកអោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ។

ប្រភពបន្តថាមិនតែប៉ុណ្ណោះខាងអ្នកម៉ៅការនេះបានអោយក្រុមកម្មកររបស់គាត់ធ្វើការងារអោយហើយទើបកម្មករនាំគ្នាប្រញាប់ប្រញាល់ដើម្បីបិតការដ្ឋានមួយវគ្គមុនថ្ងៃបុណ្យ ។ រហូតមកដល់ព្រឹកថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមកម្មករនាំគ្នាអង្គុញចាំបើកប្រាក់ខែមិនឃើញអ្នកម៉ៅការសំណង់មិនមកខណះប្រាប់ថាជាប់រវល់នៅភ្នំពេញធ្វើអោយកម្មករម្នាក់ៗអស់សង្ឃឹមយ៉ាងខ្លាំង ។ ក្រុមកម្មករជាង១០០នាក់សូមនូមពរដល់អាជ្ញាធរមូលដ្នាន ក៏ដូចជាអ្នកម៉ៅការសណង់បន្តមេត្តាអន្តរាគមន៏ដល់ពួកគាត់ផង ខណៈដល់ថ្ងៃភ្ជុំបិណ្ឌមិនមានប្រាក់ខែមកលេងស្រុក និងប្រពន្ធកូន។

ពាក់ពន្ធ័នឹងករណីនេះនគរវត្តមិនអាចសុំការបំភ្លឺបានទេ នារសៀលនេះ ។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យខេត្តស្វាយរៀង ដែលកំពុងសាងសង់នាពេលនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈអង្គការ Jica មានកំពស់៣ជាន់ចំណាយថវិកាក្នុងការសាងសង់ និងបំពាក់ឧបករណ៍គ្រឿងបរិក្ខាពេទ្យអស់ជាច្រើនលានដុល្លាហើយនិងត្រូវរួចរាល់នាដំណាច់ខែមេសាឆ្នាំ២០១៧ខាងមុខនេះ ៕ យឹម សុថាន

dw ew se dds


ចែករំលែក៖