ភ្នំពេញៈ បន្ទាប់ពីទឹកភ្លៀងបង្កការលិចលង់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួចមក នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារសាលាខណ្ឌច្បារអំពៅដឹកនាំដោយលោកថេង ស៊ីថុល អភិបាលរងខណ្ឌរួមជាមួយមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរកវិធីបូមរំដោះទឹកចេញតាមដែលអាចធ្វើទៅបាន ។
អភិបាលរងខណ្ឌលោកថេង ស៊ីថុល បានអោយដឹងថា ទឹកលិចផ្ទះប្រជាពលរដ្ឋនេះស្ថិតនៅក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ គឺកើតឡើងដោយសារទឹកភ្លៀង ហើយនៅតំបន់នេះមិនទាន់មានប្រព័ន្ឌធំទូលាយនៅឡើយទេ ចំណែកប្រពន្ឌលូថ្មីសាងសង់ទើបតែបាន៦០ភាគរយប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់អាជ្ញាធរ ។
លោកបានបន្តថា ដើម្បីរំដោះទឹកចេញពីលំនៅដ្ឋានពេលនេះលោកអភិបាលខណ្ឌបានណែនាំអោយក្រុមការងារយកម៉ាស៊ីនបូមទឹកចេញដោយទម្លាក់ចូលទឹកក្នុងលូព្រែកបារាំងបង្ហូចូលទភក្នុងទន្លេបាសាក់វិញ ទើបយើងអាចបញ្ជៀសបាន ៕សណ្តោស