ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិកម្ពុជាទៅដល់ម៉ាឡេស៊ីដោយសុវត្ថិភាព ដើម្បីចូលរួមប្រជុំជាមួយភាគីថៃ ក្នុងកិច្ចប្រជុំ GBC

ចែករំលែក៖

ម៉ាឡេស៊ី៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ អញ្ជើញដល់ប្រទេសម៉ាឡេស៊ីប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ។

ដំណើរអញ្ជើញរបស់ប្រមុខការពារជាតិកម្ពុជា ទទួលបានការស្វាគមន៍ពីសំណាក់ឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ, ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

ដោយ៖តារា


ចែករំលែក៖