ខេត្តកណ្តាល៖ ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនានិងថែរក្សាទំនៀមទម្លាប់ប្រពៃណីណៃខ្មែរជាមួយនឹងប្រជា ពលរដ្ឋខ្មែរលោកស្រី សៀង ចាន់ហេង និងព្រះគ្រូនី សុវណ្ណមុនីរ៉េតបានផ្តួចផ្តើម គំនិតដាក់បិណ្ឌនៅទីអារាមដ៏ល្បី។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៦ជាវេនទី១៣នៃបុណ្យភ្ជុំឆ្នាំនេះ។
នាឱកាសនោះក្រុមការងាររបស់លោក ស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ក៏ដូចជាក្រុមការងាររៀបចំប្រចាំវត្តនាគវ័នក្នុងកុដិលេខ២៤បានពាំនាំនូវទេយ្យទានជាថវិកា គ្រឿងឧបភោគ បរិភោគមួយចំនួនយកទៅប្រគេនព្រះសង្ឃ គង់នៅវត្តវិហារសួគ៌ព្រមទាំងបានចែកជូនថវិកាដល់យាយជីតាជីចំណុះជើងវត្តយ៉ាងច្រើនកុះករ។ក្រៅពីនោះក៏មានបងប្អូន ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយនិងកុមារា កុមារីជាអ្នកស្រុកភូមិបានមានឱកាសទទួលបាននូវថវិកាសម្រាប់ប្រើប្រាស់មួយផ្នែកតាមរយៈការចែកជូនដោយផ្ទាល់ដៃពី សំណាក់លោកស្រី សៀង ចាន់ហេងនិង ព្រះតេជគុណនី សុវណ្ណមុនីរ៉េតផងដែរ។
ក្នុងឱកាសធ្វើបុណ្យនៅទីអារាមដ៏ស័ក្តិសិទ្ធិនេះដែរលោកស្រីសៀង ចាន់ហេងបានរួមគ្នាជាមួយព្រះអង្គនី សុវណ្ណមុនីរ៉េតបួងសួងបណ្តាវត្ថុស័ក្តិសិទ្ធិតាមទីសក្ការបូជានានា ក្នុងជំនឿពុទ្ឋសាសនាក្នុងបំណងសុំពរជ័យសេចក្តីជូនក្រុមគ្រួសារឲ្យរស់នៅត្រជាក់ត្រជំរកស៊ីមានបានថែរក្សាប្រទេសកម្ពុជាឲ្យមានសេចក្តីសុខសន្តិភាពបន្តទៀតព្រមទាំងជួយឃុំគ្រងថ្នាក់ដឹកនាំប្រទេស ឲ្យជួបតែភាពសុខសាន្តដើម្បីដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍបន្តទៅមុខទៀត។
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះលោកស្រីសៀង ចាន់ហេងនិងព្រះអង្គនី សុវណ្ណមុនីរ៉េតតែងតែឆ្លៀតពេលវេលាទៅធ្វើ បុណ្យចែកទានតាមទីអារាមនានាទាំងក្រុងនិងជនបទព្រមទាំងបានពាំនាំទេយ្យទានអ្នកមាន សទ្ឋាមួយចំនួនបានចូលរួមធ្វើបុណ្យសាងកុសលផងដែរ។ ជាក់ស្តែងកាលពីពេលកន្លងមកលោកស្រីបានសម្រេច បំណងយ៉ាងគាប់ប្រសើរសាងបុណ្យកុសលដោយប្រើពេលពេញមួយថ្ងៃដាក់បិណ្ទ ដល់ទៅ១២វត្តនាខេត្តស្វាយរៀងដែលនេះជាការប្លែកមួយព្រមទាំងបានជួយ កសាងសមិទ្ធផលនានាមួយចំនួននៅទីអារាមទាំងនោះ។កាន់តែប្លែកនាឱកាសពិធី បុណ្យកឋិនទានថ្ងៃទី១ខាងមុខនេះលោកស្រីក៏មានគម្រោងធ្វើបុណ្យកឋិនយ៉ាងធំ មួយដែលមានត្រៃជាង១ពាន់ត្រៃដើម្បី យកទៅកសាងវិហារមួយនៅតាមបណ្តោយបន្ទាត់ព្រំដែនខ្មែរថៃនិងបច្ច័យខ្លះក៏យកទៅកសាងទីអារាមនៅតំបន់នោះផងដែរ៕ វឌ្ឍនា