ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ទាស់ពាក្យសម្តីជាមួយប្រពន្ធម្នាក់ទៀតខឹងឪពុកម្តាយស្តីប្រដៅរត់ទៅចងកធ្វើអត្តឃាតដូចគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ បុរសម្នាក់ព្រោះតែមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធបន្តិចបន្តួចក៏សម្រេចចិត្តចងកនៅនឹងធ្នឹមផ្ទះបញ្ចប់ ជីវិត។ ដោយឡែកក្នុងថ្ងៃដដែលយុវជនឈាមរាវម្នាក់ទៀតព្រោះតែខឹងឪពុកម្តាយស្តីប្រដៅរឿងមិនឲ្យដើរលេងផឹកសុីច្រើនក៏បានចងកនឹងខ្សែក្រវាត់ជាប់ដើមត្របែកបញ្ចប់ជីវិតដែរ។

ករណីអត្តឃាតទី១កើតឡើងនៅចន្លោះម៉ោង១ទៅម៉ោង៤រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦នៅភូមិអូររំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរង គ្រោះមានឈ្មោះ ឈិន ពុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុ។

លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថាបើតាមការសាកសួរប្រពន្ធជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុគាត់និងប្តីបានទាស់សម្តីគ្នាបន្តិចបន្តួចមិនមានអ្វីធំដុំនោះទេ។ប្រភពបន្តថាក្រោយប្រកែកគ្នា២ទៅ៣ម៉ាត់គាត់ក៏ចុះពីផ្ទះមកធ្វើកិច្ចការនៅខាងក្រោមជាធម្មតា។ក្រោយមកគាត់ក៏ឡើងទៅលើផ្ទះស្រាប់តែប្រទះឃើញប្តីរបស់ខ្លួនបានយកខ្សែនីឡុងពណ៌ខ្មៅចងកសម្លាប់ខ្លួនឯងនឹងធ្នឹមលើផ្ទះស្លាប់បាត់ទៅហើយ។

ចំណែកករណីអត្តឃាតទី២ក្នុងថ្ងៃដដែល នោះយុវជនម្នាក់ព្រោះតែខឹងឪពុកម្តាយស្តីប្រដៅកុំឲ្យដើរលេងផឹកសុីបែរជារត់ទៅ ចងកលើដើមត្របែកនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦នៅភូមិព្រៃរងៀង ឃំុស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះវង់ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ។

លោកអនុសេនីយ៍ឯក មុិច សុភាន់ អធិការរងនគរបាលស្រុកសំរោងទងបានឲ្យដឹងថាតាមការសាកសួរពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថាមុនពេលកើតហេតុឪពុកម្តាយបានស្តីប្រដៅថាកុំឲ្យដើរលេងផឹកសុីជាមួយមិត្តភក្តិច្រើនពេក។

ប្រភពបន្តថា ក្រោយឪពុកម្តាយនិយាយស្តីប្រដៅចប់ជនរងគ្រោះបានដើរទៅក្រោយផ្ទះបាត់គ្មានអ្នកណាចាប់អារម្មណ៍ថាគេទៅធ្វើអ្វីនោះទេ។ រហូតដល់ល្ងាចក្រុម គ្រួសារបងប្អូនមិនឃើញគេត្រឡប់មកផ្ទះ វិញក៏បាននាំគ្នាដើររកហៅឲ្យមកហូប បាយស្រាប់តែប្រទះឃើញចងកនៅនឹង ដើមត្របែកស្លាប់បាត់ទៅហើយ។

លោកអធិការរងបានឲ្យដឹងទៀតថា សពជនរងគ្រោះចងកសម្លាប់ខ្លួនឯងនឹងខ្សែក្រវាត់ពណ៌ខ្មៅជាប់ដេីមត្របែកកម្ពស់៣ម៉ែត្រ នៅក្នុងដីឡូរបស់ខ្លួន។ក្រោយធ្វើការពិនិត្យរួចនគរបាលជំនាញបច្ចេកទេសស្រុកបានរកឃើញថានៅលើខ្លួនគ្មានស្លាកស្នាមអី្វទាំងអស់ក្រៅពីស្នាមចងកនឹងខ្សែក្រវា់ត់ដែលចងជាប់នឹងមែកត្របែកហើយក្រុមគ្រួសារសពទទួលស្គាល់ថាជនរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕សេនាស័ក្តិ

ae ae-1


ចែករំលែក៖