ខេត្តកំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ទទួលបានព័ត៌មានលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុក បានដឹកនាំនិងបានការចង្អុលបង្ហាញបន្ថែមពី ជំនាញព្រហ្មទណ្ឌខេត្ដ បានបេីកការស្រាវជ្រាវករណីប៉ុនប៉ងលួច នៅចំណុចលើផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលបានរកឃេីញមុខសញ្ញាសង្ស័យចំនួន២នាក់ អង្គុយលើម៉ូតូ១នាក់,ម្នាក់ទៀតចុះពីលើម៉ូតូដើរសំដៅទៅរកម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ដែលបញ្ឈរទុកនៅក្នុងព្រៃក្បែរផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានសួរនាំនិងឃាត់ភ្លាមៗ ។ ជនសង្ស័យ១នាក់ក៏បានឡើងជិះម៉ូតូរត់គេចទៅទិសខាងជើង កម្លាំងបានប្រតិបត្ដិការជិះម៉ូតូដេញតាមទៅដល់ចំណុចគីឡូម៉ែត្រលេខ (៦១ -៦២) ជនសង្ស័យបេីករត់រួចបត់មកដល់ គីឡូម៉ែ្រលេខ(៥៣-៥៤) ផ្លូវជាតិលេខ៤៤ ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន ៖
១.ឈ្មោះ សុត សំរិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនិង ២.ឈ្មោះម៉ន ចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងបានឆែកឆេរដកហូតបានសម្ភារវត្ថុតាងសង្ស័យជាការត្រៀមប្រព្រឹត្ដ រួមមាន÷ ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ឆ្នាំ២០២២ ២.កូនកាបូបដៃមួយ មានសោរដែកផ្សារប្រភេទអក្សរ T ឧបករណ៍ប្រព្រឹត្ដកាច់កបំបុកសោរម៉ូតូនិងបានបញ្ជាក់ជាឧបករណ៍ធ្លាប់ធ្វេីសកម្មភាពកន្លងមក ចំនួន១ មានដែកឆ្កឹះសោរចំនួន២ផ្លែ ៣. សោរកុងតាក់ម៉ូតូចំនួន២[ខ្លី១ វែង១] និងទូរស័ព្ទដៃ៣គ្រឿង។
ជនសង្ស័យទាំង២នាក់ បានឆ្លេីយសារភាពថា ពួកគេធ្លាប់ធ្វេីសកម្មភាពលួចច្រេីនលេីក និងមានបំណងមកលួចម៉ូតូនៅស្រុកឱរ៉ាល់ប្រាកដមែន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការបន្តនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច