ព័ត៌មានទាន់ហេតុការណ៍៖

រសៀលនេះ ! រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ទីក្រុងគូឡាឡាំពួ ៖ នៅរសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាដែលធ្វើអោយមានអស្ថិរភាពផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដោយសារតែភាពមិនប្រាកដប្រជាក្នុងតំបន់ និងអន្តរជាតិ។

ក្នុងន័យនេះ អាស៊ានត្រូវពង្រឹងសមាហរណកម្ម និងភាពធន់របស់ខ្លួន ដោយការពង្រីកទំហំពាណិជ្ជកម្មក្នុងអាស៊ាន តាមរយៈការបង្កើនការតភ្ជាប់ ឬការផ្លាស់ប្តូរឌីជីថល៕

ដោយ ៖ សិលា


ចែករំលែក៖