ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូនមីស៊ីល S-300 ទៅកាន់កំពង់ផៃ Tartus ស៊ីរី ខណៈស្ថានការណ៍តានតឹងជាមួយអាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី៤ ខែតុលា រុស្ស៊ីអះអាងថា បានបញ្ជូនមីស៊ីល S-300 ទៅកាន់ទឹកដីស៊ីរី កំពង់ផែ Tartus ខណៈដែលស្ថានការណ៍តានតឹងខ្លាំងឡើងជាមួយអាមេរិក ពាក់ព័ន្ធសង្គ្រាមស៊ីវិលអូសបន្លាយពេលជាង៥ឆ្នាំកន្លងនេះ ។

ការបញ្ជូនមីស៊ីសធុនទំនើបសម្រាប់ទប់ស្កាត់ការវាយប្រហារពីយន្តហោះចម្បាំង ឬពីនាវានាំផ្លូវនេះ កើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្អាករាល់ការចរចាជាមួយទីក្រុងមូស្គូទាក់ទងកិច្ចព្រមព្រៀងឈប់បាញ់ដែលមូស្គូកំពុងតែជួយគាំទ្រដល់កងកម្លាំងលោកបាសា អាល់អាសាដនោះ ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានថ្លែងថា កាំជ្រួចមីស៊ីលបាញ់ចេញពីជើងទម្រផ្ទាល់ដី S-300 នេះ ជាប្រព័ន្ធមីស៊ីលការពារសុទ្ធសាធ មិនមែនជាមីស៊ីលគំរាមកំហែងទៅលើភាគីណាមួយឡើយ ។ យើងមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាមានការព្រួយបារម្ភក្នុងចំណោមប្រទេសលោកខាងលិចដោយសារតែការដាក់ប្រព័ន្ធមីស៊ីលនេះឡើយ ៕ ថាច់ យ៉ាត

 

a-russian-s-300-anti-aircraft-missile-system-launcher-rolls-in


ចែករំលែក៖