ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៤នាក់នៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយប ង្កឡើងដោយសារតែម៉ូតូបុកម៉ូតូ នៅវេលាម៉ោង6និង30នាទីយប់ ថ្ងៃទី4 ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចចំការកៅស៊ូតារ៉ន ស្ថិតក្នុងភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់4នាក់ ។

ភ្លាមៗនោះដែរ នគរបាលមូលដ្ឋានចុះដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុប្រាប់ឲ្យដឹងថា ម៉ូតូទាំងពីរគ្រឿងនេះ ធ្វើដំណើរបញ្ច្រាសគ្នាទិសគ្នា ដោយម៉ូតូម៉ាកវ៉េវមានទិសដៅពីលិចទៅកើត និងម៉ូតូម៉ាកសង់កូរ៉េ មានទិសដៅកើតទៅលិច លុះដល់កន្លែងកើតហេតុ បុកគ្នាពេញទំហឹងតែម្តង ។

លោកពុធ សាវី អធិការរងស្រុកកូនមុំប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍អ្នកស្លាប់ឈ្មោះ ឃុន ហុយ ភេទប្រុស អាយុ13ឆ្នាំជនជាតិគ្រឹង មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវជាកូនលោកមេឃុំតឺន ។ រីឯអ្នករបួសធ្ងន់ ទី1-ឈ្មោះ សាម៉េត ហុញ ភេទប្រុស អាយុ12ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិកាបាក់ ឃុំតឺន ទី2- ឈ្មោះខ្លាស ផល្លា ភេទស្រី អាយុ20ឆ្នាំ ទី3-ឈ្មោះខ្លាស ចា ភេទស្រី អាយុ10ឆ្នាំ និង ទី4-ឈ្មោះខ្លាស ខុង ភេទប្រុស អាយុ6ឆ្នាំ (អ្នកទាំង3នាក់នេះ ត្រូវជាបងប្អូនបង្កើតមានទីលំនៅភូមិឡាអិន ឃុំតឺន) ។

លោក ពុធ សាវីប្រាប់បន្តទៀតថា ម៉ូតូទាំងពីរគ្រឿងនេះ គ្មានភ្លើងបំភ្លឺ គួបផ្សំជិះក្នុងល្បឿនលឿន គ្មានពាក់មួកការពារសុវត្ថិភាព ទើបគ្រោះថ្នាក់បែបនេះ ។

បន្ទប់ពីវាស់វែងរួច ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលនាំមករក្សាទុកនៅប៉ុស្តិ៍ឃុំតឺន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកឯសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិ ៕ វុទ្ធឦសាន

 

6 1 2 3 4 5


ចែករំលែក៖