ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំប៉ារ៉ា

ចែករំលែក៖

កណ្តាលៈ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីថ្នាំប៉ារ៉ាផឹក ខណៈដែលស្ត្រីរូបនេះមានអការៈឈឺក្បាលវិលមុខ និងកោសខ្យល់រួច ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។

មន្ត្រីនគរបាលសស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ័ន ចាន់តារា ភេទស្រីអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះមានសភាពឈឺក្បាលវិលមុខ ក៏ត្រូវបានបុរសជាប្តីកោសខ្យល់ឲ្យ ។ លុះបានរយៈពេល២ម៉ោងក្រោយមកជនរងគ្រោះនៅតែមិនបានធូស្បើយ ជម្ងឺកាន់តែធ្ងន់ធ្ងរឡើងរហូតបាត់មាត់បាត់.ក និងបញ្ឈរភ្នែក ទើបបុរសជាប្តីភ៧យស្លន់ស្លោទាញយកថ្នាំប៉ារ៉ាចំនួន០១គ្រាប់ ឲ្យស្ត្រីជាប្រពន្ធផឹក ។

មន្ត្រីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីផឹកថ្នាំអការៈកាន់តែធ្ងន់ធ្ងរទៅៗ ទើបបុរសជាប្តីសម្រេចចិត្តដឹកស្ត្រីជាប្រពន្ធទៅកាន់មណ្ឌលសុខភាពឃុំ ខណៈទៅដល់ទើបចាក់ថ្នាំនិងព្យួរសេរ៉ូមមិនបានមួយកំប្លោកផងនោះ ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។ បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

 

se-2 se se-1


ចែករំលែក៖