ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះល្បឿន២៣០គីឡូម៉ែត្រក្នុងមួយម៉ោងវាយប្រហារ Haiti ស្លាប់យ៉ាងតិច៥នាក់

ចែករំលែក៖

ក្នុងរយៈពេលជិត១ទសវត្សរ៍មកហើយ ខ្យល់ព្យុះ Matthew ដែលមានកម្លាំងល្បឿនខ្លាំង ២៣០គីឡូម៉ែត្រក្នុងមួយម៉ោងបែបនេះ មិនដែលកើតមាននៅក្នុងប្រទេស ហៃទី (Haiti) ឡើយ ទើបតែជួបប្រទះនៅពេលនេះប៉ុណ្ណោះ ។ វាជាខ្យល់ព្យុះប្រកបដោយគ្រោះថ្នាក់ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់គ្រប់ទីកន្លែង ។

ភាគខាងត្បូងហៃទី ស្ពានសម្រាប់តភ្ជាប់ទៅកាន់រដ្ឋធានី Port au Prince ត្រូវកាត់ផ្តាច់ ដោយសារតែស្ពាននេះបានបាក់រលំ ។ មន្ត្រីទទួលបន្ទុកក្នុងតំបន់អះអាងថា វាជាមហន្តរាយដ៏ធំធេងបំផុត ។ ពលរដ្ឋរស់នៅក្នុងទីប្រជុំជនប្រមាណ៧០.០០០នាក់ត្រូវជម្លៀសខ្លួន ខណៈដែលកម្ពស់ទឹកជន់លិចផ្ទះដល់ដំបូលទៅហើយនោះ ។

បុរសម្នាក់ដែលមានជំងឺស្រាប់ផងបានស្លាប់ ខណៈត្រូវរលក់បក់បោកឡើងពីទីប្រជុំជនកំពង់ផែ Salut រីឯបុរស៤នាក់ផ្សេងទៀតបានស្លាប់ដោយសារតែការបាក់ដី ។

ហៃទី ជាប្រទេសក្រីក្រមួយក្នុងលោក ដែលមានពលរដ្ឋសរុបជាង១១លាននាក់ ។ ពលរដ្ឋភាគច្រើនរស់នៅទីតាំងងាយរងគ្រោះដោយទឹកជំនន់ និងការបាក់ដីជាដើម ។

ប្រធានាធិបតីបណ្តោះអាសន្នរបស់ហៃទី លោក Jocelerme Privert បានថ្លែងថា អ្នកដើរសមុទ្រ និងពលរដ្ឋដែលមិនស្តាប់តាមការព្រមានពីគ្រោះថ្នាក់នោះបានបាត់បង់ជីវិត ប៉ុន្តែគេមិនដឹងព័ត៌មានលម្អិតឡើយ ៕ ថាច់ យ៉ាត

_91521529_035696303-1
_91510698_035683724-1 _91516595_mapz

_91510696_035681827-1


ចែករំលែក៖