ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លើកឡើងថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវ ភាពសប្បាយរីករាយ និងបរិយាកាសអធិកអធម ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋ កម្ពុជា ជាច្រើន កុះករ បាន មក ជួបជុំ គ្នា ដើម្បី ទស្សនា ការប្រណាំងទូកង ដ៏ ជក់ ចិត្ត របស់ ក្រុម ចំណុះ ទូកដែល តំណាង ឲ្យ សាមគ្គីភាព និង កម្លាំង។
នៅពេល រាត្រី ដងស្ទឹង ត្រូវ បាន បំភ្លឺ ដោយ ពន្លឺ ប្រទីប ចម្រុះ ពណ៌ ដែល អណ្តែត តាម ផ្ទៃ ទឹក ខណៈ ប្រជាពលរដ្ឋ ធ្វើ ពិធី សំពះព្រះខែ និង រីករាយ នឹង ការ អកអំបុក តាម ប្រពៃណី។
ភាពរីករាយ នេះ មិន ត្រឹម តែ ជា ការ កម្សាន្ត ប៉ុណ្ណោះ ទេ តែ ជា ការ បង្ហាញ យ៉ាង ច្បាស់ អំពី ការ ថែរក្សា ប្រពៃណី វប្បធម៌ ដ៏ សម្បូរ បែប របស់ ខ្មែរ ក្នុង លក្ខណៈ ជាមហាគ្រួសារ ខ្មែរ តែមួយ ក្រោម ម្លប់ សន្តិភាព៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច