ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR បាននិយាយថា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ការិយាល័យព័ត៌មនានៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស «ប្រតិបត្តិការរបស់ចិនដើម្បីសម្រេចការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹត្យភាពកាបូន »។
សៀវភៅសនេះបានឱ្យដឹងថា ការសម្រេចការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចប់ក់បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹត្យភាពកាបូន ជាសេចក្ដីសម្រេចិត្ត និងការរៀបចំចាត់ចែងដ៏សំខាន់របស់ចិនក្នុងទំនួលខុសត្រូវចំពោះអរិយធម៌មនុសជាតិ និងផ្អែកលើលក្ខខណ្ឌទាមទារផ្ទៃក្នុងនៃការសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព។
តាំងពីប្រកាសពីការសម្រេចការកាត់បន្ថយបរិមាណបញ្ចេញឧស្ម័នពីផ្ទះកញ្ចបក់បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹត្យភាពកាបូន អស់រយៈពេល ៥ ឆ្នាំមក ចិនបានពង្រឹងនិងអនុវត្តទស្សនៈស្តីពី ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ ការជំរុញធ្វើបរិវត្តកម្មកាបូនទាប និងបៃតង ទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ។
សៀវភៅសនេះបានគូសបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ ជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ដែលទាមទារឱ្យពិភពលោកទាំងមូលចូលរួមយ៉ាងទូលំទូលាយ និងធ្វើសកម្មភាពជាមួយគ្នា។
ប្រឈមមុខនឹងអនាគត ចិនមានឆន្ទៈធ្វើការជាមួយសហគមន៍អន្តរជាតិ ក្នុងការរួមគ្នាកសាងមូលដ្ឋានគ្រឹះនៃអរិយធម៌អាកូឡូស៊ី ដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតង និងពួតដៃគ្នាឆ្លើយតបនឹងការប្រឈមផ្នែកអាកាសធាតុសកល ដើម្បីកសាងពិភពលោកដែលស្រស់ស្អាតជាងមុន៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច