ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំនៃអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថក្នុងរយៈពេល៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៦ ។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ខេត្ត នាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ ៕ ហេង សូរិយា