ព័ត៌មានទាន់ហេតុការណ៍៖

នារីឥណទានម្នាក់ ត្រូវកូនបំណុលសម្លាប់បំបិទមាត់ យកទៅកប់នៅក្រោយផ្ទះ ខណៈជនដៃដល់កំពុងរត់គេចខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ÷ ករណីនារីម្នាក់ជាបុគ្គលអង្គការអង្គរគ្រួសារខ្មែរដែលបានបាត់ខ្លួន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលនេះត្រូវបានរកឃើញហើយដោយត្រូវ បានឃាតករសម្លាប់ ហើយកប់សាកសពនៅក្រោយផ្ទះ នៅភូមិឬស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះត្រូវបានសម្លាប់ហើយ ប្រឡាក់អំបិល រួចយកទៅកប់រហូតហើមស្អុយ។ ករណីប្រទះឃើញ សពនារីឈ្មោះ ហ៊ីម ទីណា អាយុ ២២ ឆ្នាំ រស់នៅភូមិឬស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្ត កំពង់ធំ ជាបុគ្គលិកអង្គការក្រៅ១បានបាត់ខ្លួន ពេលទៅទារលុយគេ។ បន្ទាប់ពីបាត់ខ្លួនច្រើនថ្ងៃ ។

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការភ្ញាក់ ផ្អើលពេលឃើញសពនារីអាយុ២២ឆ្នាំឈ្មោះ ហ៊ឹម ទីណា រស់ នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ត្រូវឃាតកសម្លាប់ដោយយកសពទៅកប់នៅមុខផ្ទះតែម្តង។ នារីរងគ្រោះ ធ្វើការនៅអង្គការអង្គរគ្រួសារខ្មែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ន សីហា អាយុ២០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវ ជ្រាវតាមចាប់។ ពិតជាអំពើព្រៃផ្សៃណាស់ ដែលមិនគួរកើតមានឡើងបែបនេះទេ។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពនារីរងគ្រោះ និងសូមឲ្យសមត្ថកិច្ចចាប់ឃាតកបានឆាប់ៗមកកាត់ទោសតាមច្បាប់៕


ចែករំលែក៖