ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមបារម្ភពីទម្រង់លេងធ្លាក់ចុះរបស់ Anthony Martial ដោយសារបែកបាក់ស្នេហា

ចែករំលែក៖

ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានសម្តែងនូវក្តីព្រួយបារម្ភ ពីការបែកបាក់ស្នេហាដែលបណ្តាលឲ្យ ទម្រង់លេងរបស់កីឡាករខ្សែប្រយុទ្ធបារាំងAnthony Martial ធ្លាក់ចុះ ។

កីឡាករវ័យ២០ឆ្នាំនេះផ្លាស់ចេញពីក្រុមMonaco របស់បារាំងមកកាន់ក្លិបបិសាចក្រហមនៅអង់គ្លេសកាលពីឆ្នាំមុនក្នុងតម្លៃ ខ្លួន៥៨លានផោន។ ហើយសម្រាប់រដូវកាលថ្មីនេះរូបគេស៊ុតបាល់បានតែ១គ្រាប់ប៉ុណ្ណោះ ពេល Manchester United ប្រកួតស្មើនឹង Stoke City ដោយលទ្ធផល ១-១កាលពី ថ្ងៃអាទិត្យសប្តាហ៍មុន ។

កាលពីដើមឆ្នាំនេះ Martial បានបែកបាក់ស្នេហាជាមួយនឹងដៃគូរបស់គាត់ឈ្មោះនាង Samantha Jacquelinet បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល៣ឆ្នាំ។ កីឡាករ Martial ត្រូវបានគូស្នេហ៍ចោទ ប្រកាន់ថាមិនស្មោះត្រង់ហើយនាងបាន សម្រេចចិត្តផ្លាស់ទៅរស់នៅទីក្រុងបារីសប្រទេសបារាំងជាមួយនឹងកូនស្រី Peyton ហើយទុកឲ្យ Martial នៅក្នុងទីក្រុង Manc hesterតែម្នាក់ឯង ៕ ដេវីត

 

05217103-1024x719


ចែករំលែក៖