ព័ត៌មានទាន់ហេតុការណ៍៖

ដុតផ្ទះម្តាយ និងប្អូនស្រីបង្កេីត,ជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកគងពិសីឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បានធ្វេីអន្ដរាគមន៍រថយន្ដពន្លត់អគ្គិភ័យចេញប្រតិបត្ដិការសង្រ្គោះករណីឆេះផ្ទះ២ខ្នង នៅរសៀលថៃ្ងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ។

ជាលទ្ធផលដោយសារតែការទទួលបានព័ត៌មានយឺត និងការជួយអន្ដរាគមន៍មានការយឺតយូរ ធ្វេីឱ្យអគ្គិភ័យឆេះលេបត្របាក់ផ្ទះទាំង២ខ្នងអស់ស្ទេីរតែទាំងស្រុង។ កករណីអគ្គិភ័យនេះបណ្ដាលមកពី កូនប្តុសដុតផ្ទះម្តាយបង្កេីតនិងប្អូនស្រីខ្លួនបង្កេីត។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សយ លីម ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាកូនបង្កេីតដែលមានម្តាយឈ្មោះ ទន់ ណាត អាយុ ៦០ឆ្នាំ ហើយផ្ទះឈើលើថ្មក្រោម ទទឹង៦ម៉ែត្រ បណ្តោយ៧ម៉ែត្រ និងឆេះផ្ទះប្អូនស្រីរបស់ខ្លួនឈ្មោះ

សយ និច អាយុ ៣២ឆ្នាំ ឆេះអស់ទាំងស្រុង។ ជាក់ស្ដែងឆេះរបស់របរប្រើប្រាស់ក្នុងផ្ទះដូចជា៖

-ប្រាក់ដុល្លាអាមេរិក៣០០ដុល្លា

-វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៤សន្លឹក

-កង់អាគុយ១គ្រឿង

-អត្តសញ្ញាណប័ណ្ណ២សន្លឹក

-ស្រូវចំនួន២៥០គីឡូក្រាម

-ទូទឹកកក១គ្រឿង

-ធុងបាស់១គ្រឿង

-សម្លៀកបំពាក់

-កាតវ៉ាក់សាំង ប័ណ្ណក្រីក្រ កាតគ្រីម៉ូតូ ២ សន្លឹក

-សំបុត្រកំណើត សៀវភៅស្នាក់នៅ

-សម្លៀកបំពាក់ទាំងអស់៕


ចែករំលែក៖