ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី ១៦ វិច្ឆិកានេះ! 

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣១នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៦នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៣នាក់(ស្រី ០នាក់) ,ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់(ស្រី ១នាក់)។

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែវិច្ឆិកា រួមមាន ៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៣៤,២៧ក្រាម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៥ អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖

កម្លាំងនគរបាលជាតិ ៥អង្គភាព

*១ / នគរបាលខេត្តកំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ០,១៧ក្រាម។

*២ / នគរបាលខេត្តកំពត៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ និងដីកា ១ករណី ចាប់យកIce ៣,២១ក្រាម។

*៣ / នគរបាលខេត្តក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៤៨ក្រាម។

*៤ / នគរបាលខេត្តព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២២,៣៨ក្រាម។

*៥ / នគរបាលខេត្តស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១១ក្រាម៕

ដោយ៖តារា


ចែករំលែក៖