ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះកំប៉ុងធូបមូសឆេះឃ្លាំងស្តុកអេតចាយ មួយកន្លែងនៅខណ្ឌដង្កោខូចខាត់ម៉ូតូ១គ្រឿងរ៉ឺម៉ក២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ខែវិច្ចិកា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវ២១៧ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ អុឹម សាវ៉ន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរទិញ.លក់អេតចាយ ឃ្លាំងដែលត្រូវបានអគ្គិភ័យឆាបឆេះប្រភេទសំណង់: រោងអេតចាយ ក្នុងដីឡូដ៍ទំហំ២០ម៉ែត្រx៥០ម៉ែត្រ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពលកេីតហេតុគេបានលឺសម្លេងផ្ទុះចេញពីខាងក្នុងឃ្លាំងនោះនិងបង្កជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះក៏រាយការណ៍សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយទទួលបានព័ត៌មានភ្លាមៗអាជ្ញាធរមូលដ្ឋានបានសហការជាមួយកម្លាំងការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះអន្តរាគមន៍បាញ់ស្រោចឲ្យរលត់ទៅវិញ ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះខូចខាតសម្ភារៈមួយចំនួន ម៉ូតូចំនួន០១គ្រឿង និងម៉ូតូរ៉ឺម៉កចំនួន០២គ្រឿង។

ប្រេីប្រាស់រថយន្តចំនួន០៣គ្រឿង :រថយន្តការិ.អគ្គីភ័យ :ចំនួន០២គ្រឿង រថយន្តជំនួយអន្តរាគមន៍: រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន២១ម៉ែត្រគូប ។

ចំពោះមូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងធូបមូស៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖