ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីស៊ីការ​ បើកបររថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខមិចរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ចេញ ពីញាំុការគេនៅភោជនីដ្ឋានម៉ូឌែន២ ចាក់អង្រែក្រោម បានបើករថយន្ដទាំងស្ថាន ភាពស្រវឹង ហើយបើកក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយរបាំងថ្មរងការខូចខាតចំនួន២កង់ ចំណែករថយន្ដ ជ្រុលឡើងលើរបាំងថ្មកល់ជាប់ទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង២០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងមុខ សាកលវិទ្យាល័យ អាយអាយសីុ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-8532 បើកបរដោយបុរស ម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ។

តាមប្រពភពពីកន្លែងកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេល កើតហេតុ គេបានឃើញរថយន្ដកាមរី បាឡែនមួយគ្រឿង បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករបាំងថ្មរពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដាច់ខ្ទាតចេញខូចខាតចំនួន២កង់ ចំណែករថយន្ដឡើងលើរបាំងថ្មកល់ជាប់ទៅមុខលែងរួច តែមិនបណ្ដាល អោយម្ចាស់រថយន្ដរងរបួសនោះទេ ។

ប្រភពបានបន្តថា ក្រោយពីកើតហេតុ ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបាននាំគ្នាជួយរុញរថយន្ដបង្កចុះពីបាំងថ្ម ដែលកល់ជាប់ តែរុញមិនរួច ក៏ម្ចាស់រថយន្ដបង្ក ហៅរថយន្ដហាយឡែនឌ័រមួយគ្រឿងទៀត ដែលអ្នកបើកបរស្រវឹងដូចគ្នាអោយមកជួយអូស ។

ពេលដែលម្ចាស់រថយន្ដហាយឡែនឌ័ររយ៊ែរថយន្ដថយក្រោយ បំណងដាក់ខ្សែអូសរថយន្ដបង្កចេញ ដោយស្ថានភាពស្រវឹងផងនោះ ម្ចាស់រថយន្ដហាយឡែនឌ័របានជាន់ហ្គ៊ែ ច្រឡំថាហ្វ្រាំង ក៏ជ្រុលទៅបុករថយន្ដបង្កថែមទៀតធ្វើអោយអ្នកចាំជួយរុញរថយន្ដរត់ចែកជើងគ្នា តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយមក ទើបសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្ដស្ទួចឯកជនអោយមកស្ទួវរថយន្ដបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ជីម ភារ៉ា ដង្កោ

img_9187 img_9182 img_9172 img_9168 img_9164

 

 


ចែករំលែក៖