ភ្នំពេញ៖ ពិតជាសោកស្ដាយណាស់ សម្រាប់ក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិក្នុងសង្គមសិល្បៈដោយសារតែតារាសម្ដែងដ៏ល្បីលោក អ៊ុន សិទ្ធា មានទទួលមរណភាពទាំងវ័យក្មេងដោយសារជំងឺមហារីក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
លោក សេត គឹមសឿន អ្នកនាំពា្យសមាគមសិល្បករខ្មែរ បានប្រាប់ឲ្យដឹងថា តាមរយៈការសាកសួរអ្នកសិល្បៈដូចគ្នា តារាសម្ដែងលោក អ៊ុន សិទ្ធា ពិតជាបានស្លាប់កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប្រាកដមែនដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ។
លោកបន្តថា តាមការពិតលោកអ៊ុន សិទ្ធា មានជំងឺមហារីកជាយូរឆ្នាំមកហើយ ប៉ុន្តែលោកលាក់បាំងមិនឲ្យនណារដឹងនោះទេ ទើបពេលនេះ ឈានដល់ដំណាក់កាលចុងក្រោយទើបលោកទទួលមរណភាពតែម្ដង៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច