ខេត្តរតនគិរី៖ លោក អភិបាលខេត្តរតនគិរី ថង សាវុន នាព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធការដ្ឋានជួសជុលផ្លូវខេត្ត លេខ៣៧៨៩ ប្រវែង៣០០០ម៉ែត្រពីចំណុចភូមិប៉ាអរ ឃុំកិចុង ស្រុកបកែវ ឆ្ពោះទៅស្រុកអណ្តូងមាស ។
លោក ស៊ុន ប៉ូលិន ប្រធានមន្ទីរសារធារណការនឹងដឹកជញ្ជូនខេត្តរតនគិរី មានប្រសាសថា ផ្លូវខេត្តលេខ៣៧៨៩នេះតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ប្រវែង៣២ គីឡូម៉ែត្រ ក្នុងចំនួន៣២ គីឡូម៉ែត្រ នេះរាជរដ្ខាភិបាល បានទម្លាក់កញ្ចប់ ថវិការធ្វើការស្ថាបនាសាងសង់ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីជាន់ DBDT បានប្រវែង១៤.៧០០ម៉ែត្រការ៉េ ហើយដោយចំណាយថវិកា១៧ពីចំនួន២.១៧៥.៥៣៧.៥០០រៀល។
ដោយឡែកថ្ងៃនេះ គឺមន្ទីរសារធារណការខេត្ត បន្តធ្វើ៣០០ម៉ែត្របន្ថែមទៀតតាមជំហានដែលថវិកាជាតិផ្តល់ឲ្យសម្រាប់ឆ្នាំ២០១៦ ។
លោកប្រធានមន្ទីរបន្តថា ផ្លូវខេត្តលេខ៣៧៨៩ ជាផ្លូវមួយមានសារសំខាន់សម្រាប់សេដ្ឋកិច្ចនឹងការអភិវឌ្ឃន៍ ក្នុងស្រុកបកែវនឹងស្រុកអណ្តូងមាស ក៏ដូចសម្រាប់ខេត្តទាំងមូលផងដែរ ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិកើគ្រប់វិស័យ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃវិស័យ ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ស្ពាននឹងហេដ្ឋារចនាសម្ពន្ធ័រូប វត្ថុដ៍ទៃទៀត បាននឹងកំពុងរីកដុះដាលនៅពាសពេញផ្ទៃប្រទេស ដោយសម្តេចចាត់ទុកផ្លូវ ស្ពានជាសរសៃយាម សេដ្ឋកិច្ចជាតិ ហើយមានផ្លូវមានស្ពានគឺមានក្តីសង្ឃឹម ។
លោកអភិបាលខេត្ត បានចាត់ទុកផ្លូវខេត្ត លេខ៣៧៨៩ បកែវ អណ្តូងមាសជាផ្លូវសេដ្ឋកិច្ចមួយដ៍សំខាន់ដើម្បីបំរើឲ្យផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរខាងលើក្នុងការដឹក កសិផលផ្សេងៗ ដែលប្រមូលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួលក្នុងការដឹកសម្ភារសំណង់ គ្រឿងឧបភោគដែលផ្គត់ផ្គង់ដល់ ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកបកែវ និងស្រុកអណ្តូងមាស។
ដើម្បីឲ្យដំណើរការ ជួសជុលផ្លូវនេះ ទទួលបានជោគជ័យ លោក ថង សាវុន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយសហការកុំដឹកជញ្ជូន សំពីងសំពោង ជាពិសេសអាជ្ញាធរស្រុកទាំងពីរ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួល រាល់បញ្ហាដែលប៉ះពាល់ដល់ដំណើរការជួសជុលផ្លូវ នេះផងដែរ ។ បន្ទាប់ពីការជូនអំណោយអនុស្សាវរីយ៍ ជូនដល់ប្រជាពលរដ្ឋចូលរួមជាង១០០នាក់ ម្នាក់ទទួលបានក្រមា១ ថវិកា១០ពាន់រៀល និងឧបត្ថម្ភដល់អាជ្ញាធរស្រុកទាំងពីរ ក្នុង១ស្រុក ៤០០ពាន់រៀល រួចមក លោក ថង សាវុន ក៍បានអញ្ជើញ បញ្ជាគ្រឿងចក្រជាតិមិត្ត រូបនៃការចាប់ផ្តើម ដាក់ឲ្យដំណើរជួសជុលកំណាត់ផ្លូវខេត្ត លេខ៣៧៨៩ ប្រវែង៣០០ម៉ែត្រ ទទឹង៧ ក្រាលកៅស៊ូប្រភេទDBST ពីចំណុចភូមិប៉ាអរ ឃុំកិចុង ស្រុកបកែវ ឆ្ពោះទៅកាន់ស្រុកអណ្តូងមាស ចាប់ពីពេលនេះតទៅ ៕ វុទ្ធឦសាន