ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ជួប សវនាកា រ ជា មួយ ព្រះ អង្គ ម្ចាស់ Tupou ទី៦ ព្រះមហាក្សត្រនៃ ប្រទេសតុងហ្កា

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋ ចិន បានជួប សវនាការ ជាមួយ ព្រះ អង្គ ម្ចាស់ Tupou ទី៦ ព្រះមហាក្សត្រនៃប្រទេសតុងហ្កា ដែលកំពុងបំពេញព្រះ រាជ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅ វិមាន សភា ប្រជាជន ក្រុងប៉េកាំង ។

  លោក Xi Jinping បានលើកឡើង ថា ប្រទេសចិន និងតុងហ្កា គឺជាមិត្តពិត ដែលបានឆ្លងកាត់ព្យុះភ្លៀង និងរួមសុខរួម ទុក្ខ ជាមួយ គ្នា ពោលគឺ ចំណង មិត្តភាពរវាង ប្រទេស ទាំងពីរ មានប្រវត្តិសាស្ត្រ ដ៏ យូរលង់ ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ភាគីទាំងពីរតែងតែគោរពគ្នាទៅវិញទៅមក ស្មើភាព គ្នា គាំទ្រគ្នា យ៉ាងមុតមាំ លើ ផលប្រយោជន៍ស្នូល និងកង្វល់ធំរបស់ គូ ភាគី កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួល បានលទ្ធផលជា ផ្លែផ្កា ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ រវាង ភាគីទាំងពីរ កាន់តែ ស៊ី ជម្រៅ ដែល បាន ក្លាយ ជា គំរូសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសធំ និង តូច ដែលមានប្រព័ន្ធសង្គមខុសគ្នា ។ មិនថាស្ថានការណ៍ អន្តរជាតិមានការ ប្រែប្រួល យ៉ាងណាក្តី ក៏ប្រទេសចិន ជា ដៃគូដ៏គួរឱ្យទុកចិត្តបានរបស់ ប្រទេសតុងហ្កាជានិច្ច ហើយ ចិន នឹង បន្ត គាំទ្រប្រទេសតុងហ្កា ក្នុងការការពារឯករាជ្យភាព និងអធិបតេយ្យភាពជាតិជានិច្ច ។

ជា ការ ឆ្លើយ តប ព្រះអង្គម្ចាស់ Tupou ទី៦ មានព្រះ បន្ទូល ថ្លែង អំណរ គុណចំពោះប្រទេស ចិន ដែល បាន ផ្តល់ ជំនួយ ដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គម របស់ ប្រទេសតុងហ្កា ក្នុង រយៈពេល យូរ កន្លងមក។  ប្រទេសតុងហ្កា យកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលការណ៍ចិន មួយ ប្រឆាំងយ៉ាងដាច់ខាត ចំពោះ «តៃ វ៉ាន់ ឯករាជ្យ» តាម គ្រប់ ទម្រង់ និងគាំទ្រយ៉ាងមុតមាំចំពោះរដ្ឋាភិបាលចិនក្នុងការសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ៕

ប្រភព ៖ (CCFR)


ចែករំលែក៖