ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីបង្ហោះម៉ូតូកាន់ដាវ រួចផុសតាមបណ្ដាញសង្គម

ចែករំលែក៖

កំពង់ស្ពឺ ÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានស្រាវជ្រាវ និងបង្រ្កាបករណីក្មេងទំនើងម្នាក់ កាន់ដាវថតវីដេអូ និងបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម នាពេលកន្លងមក

សមត្ថកិច្ចបានឲ្យដឹងថា អ្នកក្លាហានកាន់ដាវថតវីដេអូ និងបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម មានឈ្មោះ សុផល វាសនា អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ជាម្ចាស់គណនី Facebook “Djz Fong”។ ក្នុងវីដេអូនោះ គេបើកម៉ូតូលើផ្លូវបេតុងក្នុងភូមិត្រពាំងល្ពាក់ និងកាន់ដាវមួយដើម បង្ហោះក្នុង Story។

កម្លាំងនគរបាលបានដកហូត ដាវ ១ ដើម និងម៉ូតូ CRF ១ គ្រឿង។ ក្រោយឃាត់ខ្លួនជនសង្ស័យបានបញ្ជាក់ថា សកម្មភាពនេះមានគោលបំណងគំរាមបុរសម្នាក់ដែលធ្វើការជាមួយគេក្នុងរោងចក្រ បន្ទាប់ពីមានការឈ្លោះប៉ះទង្គិចជាមួយប្រពន្ធរបស់គេ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖