ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣៣នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ យ៉ុង នៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រងរបួស បាក់ជើងខាងឆ្វេង និងរលាត់ចង្កា មានទីលំនៅ ភូមិស្លាកែត ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវពីលិចទៅកេីតខណៈជិតផុតទៅហេីយស្រាប់តែបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលឿមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូហុងដាzoomer x ពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជេីងម្ខាងចំណែកម្ចាស់ម៉ូតូហុងដារងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច