ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយបានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សំដីរបស់មេដឹកនាំនិងមេទាហ៊ានសៀមថាវ៉ៃយកទឹកដីខ្មែរនិងធ្វើឲ្យកងទ័ពខ្មែរបាត់បង់សមត្ថភាពយូរ = ជម្រុញឲ្យកម្ពុជាប្រើសិទ្ធិការពារខ្លួន?
២- មេដឹកនាំសៀមនិងមេទ័ពសៀមមើលងាយខ្មែរ = ឥឡូវកំពុងទទួលរងផលវិបាកឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីកម្លាំងកងទ័ពកម្ពុជា។
៣- សៀមបានប្រើប្រាស់គ្រាប់បែកចង្កោមនិងផ្សែងពុលមកលើប្រជាជនកម្ពុជា = សៀមរំលោភច្បាប់អន្តរជាតិដែលហាមមិនឲ្យប្រើប្រាស់ជាដាច់ខាត។
៤- កម្ពុជាស្វាគមន៍បំណងប្រាថ្នារបស់អន្តរជាតិឲ្យបន្តអនុវត្តបទឈប់បាញ់និងសេចក្តីប្រកាសសន្តិភាពគួរឡាឡាំពួរ = តែដោយភាគីសៀមនៅបន្តប្រើហឹង្សាទើបការផ្ទុះអាវុធនៅតែមានបន្តច្រើកន្លែងនៅតាមព្រំដែន ។
៥- អនុទិនបានតែអួតដល់ប៉ះលោកត្រាំដាក់មួយដំបងទើបសភ្នែក = ក្លាហានបានតែគេមិនតបត ដល់គេតបែរទៅជាសភ្នែក។
៦- តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចេញលិខិតផ្អាកការចរចាលើពន្ធគយ = ដោយសារសំដីអនុទិនព្រហើនជាមួយលោកត្រាំ?
៧- សន្តិភាពកម្ពុជា-សៀម = ផ្សារភ្ជាប់នឹងពន្ធគយលើទំនិញសៀម?
៨- សៀមគ្មានសិទ្ធិអីទាមទារមិនឲ្យកម្ពុជាប្រើ BM21 និង PHL03 = ចុះសៀមប្រើយន្តហោះF16ទម្លាក់គ្រាប់បែកចង្កោមនិងបាញ់ផ្សែងពុលម៉េចមិនថាផង?
៩- នៅពេលដែលសៀមវាយកម្ពុជាយ៉ាងកម្រោល = តើមានប្រទេសជាមិត្តកម្ពុជាណាគាំទ្រកម្ពុជា កាន់ជើងកម្ពុជាទេ?
១០- កងទ័ពកម្ពុជានៅការពារប្រាសាទតាក្របី ចង់ឲ្យចេញទៅណាបើមិននៅក្រាញននៀលការពារប្រាសាទ = មានមនុស្សខ្លះចង់ទាហ៊ានខ្មែររត់ចោលប្រាសាទទើបថាត្រឹមត្រូវប្ញ? ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច