ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ សង្រ្គាម ២លើកនេះ, ខ្ញុំសង្កេតឃើញថា៖ ពេលវេលាដែលទាហានថៃចូលចិត្តវាយសម្រុកគឺនៅពេលភ្លឺ( ចាប់ពីព្រលឹមស្រាងៗទៅ)តែនៅពេលយប់ចាប់ថមថយប្រយុទ្ធមិនសូវជាខ្លាំងក្លាទេ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់ថា មូលហេតុ៖ ដោយសារតែក្រុមទាហានថៃជាទាហានក្រុង មិនមានបទពិសោធន៍ធន់នៅក្នុងព្រៃ។ បើជំនាន់ លន់ណុល គេហៅថាទាហានលម្អក្រុង ឬទាហានមាន់ស្ងោរ អ្នករស់នៅឆ្លងជំនាន់នោះស្គាល់ពាក្យនេះច្បាស់។ ពួកគេមិនចង់ប្រថុយប្រថានប្រយុទ្ធក្នុងពេលងងឹតទេបើទោះជាគេមានសម្ភារសឹកអាចមើលឃើញពេលយប់ក៏ដោយ។
កងទ័ពថ្មើរជើងមិនខ្លាំងទេ តែអាងលើសព្វាវុធដែលផ្លោងផ្តក់ពីចម្ងាយ និងអាងលើយន្តហោះ។ តែបើប្រយុទ្ធនៅកៀកគ្នា ឬស៊ូធន់នៅក្នុងព្រៃភ្នំ គឺមិនឈ្នះយើងទេ។
ពួកនេះចង់សម្រុកច្បាំងក្នុងល្បឿនលឿនក្នុងរយ:ពេលខ្លីដោយសារពួកនេះគ្មានភាពធន់ ហើយម៉្យាងវិញទៀតគ្រាន់តែចង់វាយដណ្តើមបានកន្លែងខ្លះ គ្រាន់សាងយកប្រជាប្រិយភាពឲ្យប្រជាជនជឿលើយោធា និងនាយករដ្ឋមន្ត្រីអានុទីនដើម្បីដណ្តើមយកសន្លឹកឆ្នោតតែប៉ុណ្ណោះ។ នេះគ្រាន់តែជាយោបល់ចូលរួមសម្រាប់ទ័ពយើងយកទៅពិចារណា បើមិនត្រូវទេមើលចោលចុះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច