ភ្នំពេញ៖ អំណោយសប្បុរសជន ជាគ្រឿងឧបភោគ បរិភោគ មានអំបុក ថ្នាំពេទ្យ ថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនធំទៀត បាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីនាំយកបន្តទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និងប្រជាពលរដ្ឋជនភៀសសឹក ខណៈក្រុមទាហានថៃវាយប្រហារឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា ធ្វើឱ្យមានការផ្ទុះសង្គ្រាម។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះរដ្ឋបាល រាជធានីភ្នំពេញ បានទទួលថវិកាសរុបចំនួន២១២.៥៥៤.៤០២ រៀល និងចំនួន៥៦២៨៧ ដុល្លារអាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។
ពិធីទទួលធ្វើនៅរដ្ឋបាលរាជធានីភ្នំពេញ រាល់ថ្ងៃចាប់តាំងពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៥តទៅ ចាប់ពីព្រឹក រហូតដល់ ម៉ោង៥,៣០នាទីល្ងាច ដោយមានមន្ដ្រី រដ្ឋបាលរាជធានីភ្នំពេញ ចាំទទួលជានិច្ច អំណោយដែលនាំមកប្រគល់ជូននេះ ជាអំណោយបានមកពីសប្បុរសជននានាៗ ដូចជា សាលាអន្តរជាតិប៊ែលធី ,សហគ្រាសសំណល់រឹងរាជធានីភ្នំពេញ ,មន្ទីរទេសចរណ៍រាជធានីភ្នំពេញ គណកម្មការផ្សារអូឬស្សី ,គណៈកម្មការផ្សារជម្ពូវ័ន និងគណកម្មការផ្សារកាប់គោ ដែលអំណោយទាំងនេះរួមមាន៖ថវិកា មីខ្លាឃ្មុំ ទឹកបរិសុទ្ធ អង្ក មួក កន្ទេល នំក្រៀម មី អំបុកស្រូវថ្មី ត្រីងៀត ជ្រក់ស្ពៃជូ សៀងផ្អែម ក្បាលត្រីឆ្ការត្រៀម ត្រីប្រាសំយ៉ុង ពងមាន់ ត្រីប្រឡាក់ ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី១០ធ្នូនេះថា៖ គិត ត្រឹម ម៉ោង ១៨:០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគសរុបចំនួន២១២.៥៥៤.៤០២ រៀលនិងចំនួន៥៦.២៨៧ ដុល្លារ អាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមគោរពអរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពល រដ្ឋនៅរាជធានីភ្នំពេញក្នុងស្មារតីខ្មែរជួយជាតិខ្មែរ ។ រដ្ឋបាលរាជធានីភ្នំពេញ សូមធានាថានឹងយកអំណោយទាំងអស់របស់បងប្អូន សប្បុរស់ជន ទាំងនេះ ទៅចែកជូន ដល់ដៃវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ដោយមិនឱ្យបាត់មួយរៀលណាឡើយ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច