ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងបាត់បង់ស្មារតី ប្អូនទាញកាំបិតកាប់បងបង្កើតស្លាប់ភ្លាមៗព្រោះនឹកឃើញគំនុំចាស់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីនគរបាលខេត្តព្រះសីហនុឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការគ្នាបានចុះចាប់ឃាត់ ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយព្យាយាមរត់គេច ក្នុង ករណីទំនាស់រហូតប្រើកាំបិតច្នៃកាប់បណ្តាលឱ្យបង ប្រុសរបស់ខ្លួនស្លាប់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលស្រុកព្រៃនប់បានឱ្យដឹងថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០ ២៥ វេលាម៉ោង១៣និង៣០នាទី ត្រង់នៅ កន្លែងដីវាលមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុមទី២ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានកណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស (ប្អូនកាប់សម្លាប់បងប្រុសបង្កើត)មួយបានកើតឡើង ។

ជនសង្ស័យបានធ្វើសកម្មភាពដោយប្រើកាំបិតច្នៃ(ផ្លែ

ក្ងាវដងដែក) កាប់ទៅលើជនរងគ្រោះឈ្មោះ សុខ ថង ភេទ ប្រុស អាយុ៣០ឆ្នាំមុខរបរ នៅផ្ទះ មានទីលំនៅចំណុចកើតហេតុខាងលើ ដែលត្រូវជាបងប្រុសបង្កើតដោយជនសង្ស័យកាប់៦កាំបិតរួមមាន៖ ត្រូវត្រង់ក្បាលផ្នែកចំហៀង ខាងស្តាំ១កាំបិត ត្រង់ចំក្រោមបំពង់ក លើដើម ទ្រូង១កំបិតត្រង់ក្រោមកុម្ពត្រចៀកខាង១កំបិតត្រង់កែងដៃឆ្វេង១កាំបិត ត្រង់ប្រអប់ដៃខាងឆ្វេង ១កាំបិតត្រង់ស្មារឆ្វេងផ្នែកខាង ក្រោយ១កាំបិត។

ករណីនេះបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងការចង្អុល បង្ហាញពីឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនព្រហ្មទណ្ឌវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ ដឹកនាំបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតានៃ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងគោ ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗឈ្មោះសុខ ថុន ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា មូលហេតុគឺដោយសារជនសង្ស័យមានគុំនុំគំគួន(ដោយជនរងគ្រោះជាបងប្រុសធ្លាប់បានដេញវាយនិងកាប់ខ្លួន) ហើយជន សង្ស័យផឹកស្រាវឹង ក៏ទៅកាប់សម្លាប់បងប្រុសតែម្តង។

វត្ថុតាងចាប់យកបានរួមមាន៖ កាំបិតច្នៃ(ផ្លែក្ងាវដងដែក)ចំនួន០១ដើម ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នង ការដ្ឋាននគរបាលខេត្តព្រះសី ហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ចែករំលែក៖