ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្រ្កាបករណីធ្វើឱ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោសដុតរោង ដាក់ពំនូកដុំចំបើង

ចែករំលែក៖

ខេត្តបាត់ដំបង៖ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង ៨និង ១០នាទីព្រឹកនៅចំណុចវាលស្រែ ស្ថិតក្នុងក្រុម ទី៤ ភូមិព្រៃដំរី ឃុំព្រៃតូចស្រុកមោងឫស្សីខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស បង្កដោយជនសង្ស័យឈ្មោះ សាន សឿយ ភេទ ប្រុស អាយុ៣៣ឆ្នាំ ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀន រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងបានធ្វើសកម្មភាព យកដែកកេះហ្គាស ពណ៌បៃតង ដុតរោងធ្វើអំពីឈើប្រក់សង្ក័សី ទំហំ ១៦ម X១៦ម ផ្ទុកពំនូកដុំចំបើងបណ្ដាលឱ្យឆេះខូចខាតទាំង ស្រុង ហើយក៏លួចយកចបកាប់ចំនួន១ដើម ជារបស់ជនរងគ្រោះឈ្មោះ ម៉េត វីដូ ភេទប្រុស អាយុ ៤០ឆ្នាំ (រស់នៅចំណុចកើតហេតុ) ។

មូលហេតុ ដោយជនសង្ស័យចោទជនរងគ្រោះថាចេះតែតាមរករឿងរូបគេ ។

*ការខូតខាតគឺបានឆេះរោងទំហំ ១៦ម៉ែត្រ X ១៦ម៉ែត្រ គិតជាទឹកប្រាក់៣,០០០$(បីពាន់ដុល្លា) និងឆេះដុំចំបើងចំនួន២០០០ដុំ គិតជាប្រាក់រៀលចំនួន៤ ០០០.០០០រៀល (បួនលានរៀល) ។

តាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំឃាត់ ខ្លួនជនសង្ស័យខាងលេីនិងសម្ភារៈនាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែក៖