ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អតីតប្រធានវិទ្យុបារាំង (RFI) ដែលបច្ចុប្បន្នជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា៖ “ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ដថា ប្រទេសថៃ បានប្រើកម្លាំងគ្រប់ប្រភេទទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំងF-16 និង Gripen គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាដ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ កាំភ្លើងត្បាល់រ៉ុកកែតចម្ងាយឆ្ងាយ រថក្រោះ រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់ សាលារៀន វត្តអារាម ជំរុំជនភៀសខ្លួន និងលំនៅឋានប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។
ដូចនេះ ច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ”៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច