ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនជ្រុលបុករះចូលផ្ទះប្រជាពលរដ្ឋ ខណៈមនុស្សកំពុងអង្គុយហូបបាយស្លាប់៣នាក់របួស២នាក់

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់បើករថយន្តលឿនជ្រុលបុករះចូលផ្ទះប្រជាពលរដ្ឋ ខណៈមនុស្សកំពុងអង្គុយហូបបាយស្លាប់៣នាក់របួស២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅឡើងលើកំណាត់ផ្លូវបេតុងលេខ៤២ បែកចាន-បឹងធំ ភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Lexus HS250h ពណ៌ស ស្លាកលេខ ភ្នំពេញ 2AV-5755 បើកដោយបុរសម្នាក់ អាយុ ២៥ឆ្នាំ បានបើកក្នុងស្ថានភាពស្រវឹង (លទ្ធផល 1.102mg/L) និងល្បឿនលឿន ជ្រុលទៅបុករះចូលផ្ទះប្រជាពលរដ្ឋ ខណៈពេលមនុស្សកំពុងអង្គុយហូបបាយបណ្ដាលឲ្យ ស្លាប់ ៣ នាក់ប្រុស និង របួសស្រាល ២ នាក់ ខូចខាតរថយន្ត ១ គ្រឿង និងម៉ូតូ ១ គ្រឿង។ អ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន និងប្រគល់ជូនសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុការណ៍កម្លាំងជំនាញបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងយកសម្ភារៈដែលខូចខាតទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងតាមច្បាប់៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖