ព័ត៌មានទាន់ហេតុការណ៍៖

សា្លប់ជាង៣៧០០នាក់ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរយៈពេល១០០ថ្ងៃរបស់ប្រធានាធិបតីឌូ ទឺរទេ

ចែករំលែក៖

ក្នុងរបាយការណ៍មួយបានបង្ហាញឲ្យឃើញថា នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងរយៈដែលលោកកាន់អំណាច១០០ថ្ងៃ គឺបានសម្លាប់មនុស្សដល់ទៅជាង៣៧០០នាក់ ។

ប្រធានាធិបតីហ្វីលីពីន ត្រូវបានគេផ្តល់រហស្សនាមថា «អ្នកដាក់ទោស» កំពុងតែទទួលរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញពិភពលោកនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរហូតដល់ទៅ ជាង៣៧០០នាក់ ក្នុងរយៈពេលតែ១០០ថ្ងៃប៉ុណ្ណោះ ។

លោកឌូ ទឺរទេ បានសន្យាថា នឹងបោសសម្អាត់គ្រឿងញៀនឲ្យអស់ទាំងស្រុង នៅក្នុងប្រទេសរបស់លោក ពេលដែលលោកឃោសនាបោះឆ្នោត ប្រធានាធិបតី។ សកម្មភាបទាំងនោះបានបញ្ចាក់ថា លោកបានអនុវត្តនៅការសន្យារបស់ខ្លួនជាមួយប្រជាពលរដ្ឋ ។ តាមតួលេខ ក្នុងមួយថ្ងៃ មានមនុស្សស្លាប់៣៦នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀននៅហ្វីលីពីន ។

យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ឌូ ទឺរទេ ក្រោយពេលដែលលោកដឹងថា នៅក្នុងប្រទេសរបស់លោកមានពលរដ្ឋរហូតដល់ទៅ៣,៧លាននាក់ កំពុងតែញៀនគ្រឿងញៀន ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួន ដែលមានអាវុធសម្លាប់អ្នកប្រើប្រាស់ និងជួយដូរដោយមិនមានទោសអ្វីឡើយ។

បើទោះបីមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញពិភពលោក ទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀន ប៉ុន្តែពលរដ្ឋនៅក្នុងប្រទេសវិញ បានគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។

សារព័ត៌មាន Philstar របស់ហ្វីលីពីនបានដកស្រង់ការស្ទង់មតិរបស់បណ្តាញ social Weather Stations បានបញ្ជាក់ថា នៅក្នុងរយៈពេល១០០ថ្ងៃ នៃការកាន់អំណាច ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៨ ខែតុលា គឺមានពលរដ្ឋរហូតដល់ទៅ៧៦ភាគរយគាំទ្រលោក និង១១ភាគរយប្រឆាំង ហើយ១៣ភាគរយទៀត គ្មានមិនបញ្ចេញមតិ ។

ជាមួយនឹងការពេញចិត្តនោះ លោកឌូ ទឺរទេ មានមោទនភាពយ៉ាងខ្លាំង ក្នុងរយៈពេលដំបូង នៃការកាន់អំណាចរបស់លោក ដោយចាត់ទុកថា នេះជាជោគជ័យយ៉ាងធំធេងបំផុត ។ ចំនួនពលរដ្ឋគាំទ្រលោកច្រើនបំផុត បន្ទាប់ពីប្រធានាធិបតី Fidel Ramos កាលពីឆ្នាំ១៩៩២ ៕ ម៉ែវ សាធី

ae-4 ae ae-1 ae-2 ae-3


ចែករំលែក៖